ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃ បានស្ទាក់ចាប់មនុស្ស៤ និងរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីន គ្រីស្តាល់ ចំនួន ១,៦ តោន

AFP

ថៃ ៖ មន្ត្រីជាន់ខ្ពស់គ្រឿងញៀន បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរថៃបានស្ទាក់ចាប់ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ជាងមួយតោនកន្លះ សម្រាប់ការរឹបអូស បានកំណត់ត្រានៃគ្រឿងញៀនខុសច្បាប់ក្នុងប្រទេសនេះ ហើយក៏បានចាប់ខ្លួនមនុស្សចំនួន ៤ នៅនឹងកន្លែងតែម្តង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

អាជ្ញាធរបានបន្តថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ត្រូវបានបញ្ជូនពីទ្វីបអាហ្រ្វិក ឆ្លងកាត់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងអឺរ៉ុប អាមេរិក ឬអូស្ត្រាលី ត្រូវបានរកឃើញនៅឃ្លាំងមួយក្នុងទីក្រុងបាងកក ។ បុរស៤នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។

យោងតាមលោក Phanurat Lukboon អគ្គលេខាធិកាការិយាល័យ ត្រួតពិនិត្យគ្រឿងញៀនបានឲ្យដឹងថា នៅឃ្លាំងនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ប្រហែល ១,៦៥ តោន លាក់ទុកក្នុងសម្បកកប្បាស ។ លោក Phanurat បានប្រាប់ AFP ថា វាជាលើកទីមួយហើយ ដែលយើងរឹបអូស បានថ្នាំមេតំហ្វេតាមីនក្នុង បរិមាណដ៏ច្រើនបែបនេះ។

មន្ត្រីបានបដិសេធមិននិយាយថា ការដឹកជញ្ជូននេះមានតម្លៃប៉ុន្មានទេ ប៉ុន្តែការរឹបអូសបានថ្នាំញៀនគ្រីស្តាល់មួយតោនកាលពីខែឧសភាឆ្នាំមុនមានតម្លៃ ២៥ លានដុល្លារអាមេរិក។ ព្រះរាជាណាចក្រថៃ គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយសម្រាប់គ្រឿងញៀនខុសច្បាប់ដែលផលិតក្នុងតំបន់ត្រីកោណមាស ដែលស្ថិតភាគខាងជើងប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ាជួបគ្នា។

មេតំហ្វេតាមីន ជាធម្មតាត្រូវបានប្រើប្រាស់ក្នុងទម្រង់២៖ ជាគ្រីស្តាល់ (“ទឹកកក”) ឬគ្រាប់ដែលជាទូទៅមិនសូវបរិសុទ្ធហៅថា “យ៉ាបា” ហើយជាទូទៅគេយកក្នុងប្រទេសថៃ ។ ប្រទេសមីយ៉ាន់ម៉ាជាប្រភពដ៏ធំនៃគ្រឿងញៀនមេតំហ្វេតាមីន ដែលភាគច្រើនផលិរក្នុងមន្ទីរពិសោធន៍ ខុសច្បាប់នៅតំបន់ព្រំដែន ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា បរិមាណថ្នាំមេតំហ្វេតាមីន ជាច្រើនត្រូវបានរឹបអូសនៅអាស៊ីបូព៌ា និងអាគ្នេយ៍ក្នុងឆ្នាំ ២០២៣  ខណៈក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំបានជំរុញការផលិត ៕

Most Popular

To Top