ព័ត៌មានអន្តរជាតិ

ចាប់មូសរាប់រយក្បាល ក្នុងមួយយប់ ដោយវិធីងាយៗ

មនុស្សម្នាទូទៅតែងតែរត់គេចវេស ឬដេញតាមទះនៅពេលឃើញសត្វមូស ហើរកាត់ខ្លួន ដោយសារតែវា អាចមានផលប៉ះពាល់សុខភាព ព្រមទាំងអាចចំលងជំងឺផ្សេងៗ ។ ជាក់ស្តែង នេះគឺជារដូវភ្លៀង ហើយក៏ជារដូវ ដែលមូសងាយនឹងកកើតច្រើនដែរ ជាពិសេសនៅកន្លែងដែលមានទឹកដក់ ឬ កន្លែងងងឹតកង្វក់ដែលងាយនឹងកើតជាដង្កូវទឹក ។

ហេតុដូច្នេះហើយដើម្បីជៀសវាងពីជំងឺផ្សេងដែលឆ្លងដោយសត្វមួស យើងត្រូវស្វែងរកវិធានការ ដើម្បីកំចាត់ពួកវាចោល។ ដោយឡែក អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវិធីងាយដើម្បីកំចាត់សត្វមូស ចេញពីកន្លែងដែលអ្នករស់នៅយ៉ាង មានប្រសឹទ្ធភាព។

វិធីទី១:
អ្នកត្រូវការៈ

-ទឹកក្តៅមួយពែង

-ស្ករត្នោត 1/4 នៃពែង

-មេត្រប៊ែ មួយខាំ1 gram of yeast

-ដបទឹកកន្លះលីត្រ
វិធីធ្វើៈ
១. កាត់ដបទឹកកន្លះលីត្រពាក់កណ្តាល
២. លាយស្ករត្នោតជាមួយនឹងទឹកក្តៅ ហើយទុកវាឲ្យត្រជាក់។ បន្ទាប់មកចាក់វាចូលក្នុងដប់ដែលត្រូវបានកាត់ហើយ។
៣. ចាក់មេត្រប៊ែចូល ដោយមិនចាំបាច់កូរវាឲ្យសព្វ ព្រោះវានឹងអាចបង្កើតជាឧស្ម័នកាបូនឌីអុកស៊ីត ដែលអាចទាក់ទាញមូសបាន។
៤. ដាក់ជីវឡាវផ្កាប់ពីលើដបហើយយកបង់ស្អិត បិទឲ្យជាប់។
៥. ខ្ចប់ដបដោយថង់ពណ៌ខ្មៅ ឬ ក្រណាត់ខ្មៅព្រោះថាសត្វមូសចូលចិត្ត។

Most Popular

To Top