ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលជប៉ុន អំពាវនាវឲ្យក្រុមហ៊ុន Fuji TV ស្តារទំនុកចិត្តឡើងវិញ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ ពាក់ព័ន្ធនឹង ពិធីករលោក Nakai

Japantoday

តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្របានអំពាវនាវឲ្យក្រុមហ៊ុន Fuji Television Network Inc ទទួលបានទំនុកចិត្តឡើងវិញ ពីអ្នកទស្សនា និងអ្នកឧបត្ថម្ភ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ ដែលពាក់ព័ន្ធនឹងពិធីករទូរទស្សន៍ ដ៏ពេញនិយម លោក Masahiro Nakai និងការដោះស្រាយជាបន្តបន្ទាប់ របស់អ្នកផ្សាយទូរទស្សន៍តូក្យូ។

លោក Seiichiro Murakami រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង បានប្រាប់សន្និសីទ សារព័ត៌មានមួយថ្ងៃបន្ទាប់ពីលោក Nakai បានក្លាយជាសមាជិកនៃក្រុមចម្រៀងប៉ុប SMAP ត្រូវបានរំសាយថា យើងចង់ឲ្យក្រុមហ៊ុនបញ្ជាក់ពីការពិត ។ លោក Murakami បានបន្តថា លោកបានស្នើសុំឲ្យទូរទស្សន៍ Fuji TV កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស៊ើបអង្កេតបញ្ហានេះ ឲ្យបានឆាប់រហ័សនិងឆ្លើយតបយ៉ាងត្រឹមត្រូវ។

ទស្សនាវដ្ដីប្រចាំសប្តាហ៍របស់ជប៉ុន បានអះអាងថា បុគ្គលិកទូរទស្សន៍ Fuji TV ម្នាក់បានជាប់ពាក់ព័ន្ធក្នុងការរៀបចំការជួបជុំអាហារនៅខែមិថុនា ឆ្នាំ ២០២៣ ដែលការប្រព្រឹត្តិខុសផ្លូវភេទ បានកើតឡើង។ ការជួបជុំនេះបានបញ្ចប់ដោយមានតែ លោក Nakai និងស្ត្រីដែលចូលរួមប៉ុណ្ណោះ ដែលលោកបានឈានដល់ ការដោះស្រាយក្រៅតុលាការជាទឹកប្រាក់ចំនួន ៩០ លានយ៉េន។

ការឆ្លើយតបដំបូង របស់ទូរទស្សន៍ Fuji TV បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើងក្នុងខែធ្នូ បានទាក់ទាញការផ្ទុះឡើង ដោយអ្នកផ្សាយបាន កំណត់ចំនួនអ្នកចូលរួម និងហាមឃាត់ការថតកុន ក្នុងអំឡុងសន្និសីទសារព័ត៌មានដំបូងរបស់ខ្លួនអំពីបញ្ហានេះ។ ក្រុមហ៊ុនជប៉ុនធំៗ មួយចំនួនបានទាញការ ផ្សាយពាណិជ្ជកម្មពីទូរទស្សន៍ Fuji TV ។ វាបានសម្រេចចិត្ត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបើកដំណើរការក្រុមភាគីទី៣ឯករាជ្យមួយ ដើម្បីពិនិត្យមើលករណីនេះ និងធ្វើសន្និសីទសារព័ត៌មាន មួយទៀតនៅថ្ងៃចន្ទ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រថា ក្រសួង និងទីភ្នាក់ងារនានា នឹងពិនិត្យមើលថា តើទូរទស្សន៍ Fuji TV មានជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងសាធារណៈ និងគម្រោងផ្សព្វផ្សាយរបស់ពួកគេ ហើយឆ្លើយតបសមស្រប ប្រសិនបើចាំបាច់ ៕

Most Popular

To Top