អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ ត្រូវបានបោកប្រាស់អស់ជាង ៦០,០០០ ដុល្លារអាមេរិក បន្ទាប់ពីត្រូវបានបញ្ឆោតឲ្យជឿថា នាងមានទំនាក់ទំនងស្នេហា ជាមួយ Elon Musk ដែលជាបុរសមានជាងគេបំផុត របស់ពិភពលោក។
សារព័ត៌មានក្នុងស្រុក KLFY បានរាយការណ៍ករណីនេះ បន្ទាប់ពីនាង Hilda Holland មិត្តភក្តិរបស់ជនរងគ្រោះជាអ្នកស្រុក Lafayette រដ្ឋ Louisiana បានបង្ហាញជំនឿរបស់ស្ត្រី លើទំនាក់ទំនងបុរស មានជាងគេបំផុតរបស់ពិភពលោក។
ការបោកប្រាស់បានចាប់ផ្តើមនៅលើ Threads ជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាកម្មសិទ្ធិរបស់ Meta ហើយបានឈានទៅដល់ការជជែកជាវីដេអូ ដែលអ្នកក្លែងបន្លំប្រើប្រាស់បច្ចេកវិទ្យា ក្លែងក្លាយដើម្បីត្រាប់តាមសំឡេង និងរូបរាងរបស់លោក Musk ។
នាង Holland បានបន្តថា នាងបាននិយាយថា ខ្ញុំបានឃើញលោក Elon និយាយជាមួយខ្ញុំ ហើយខ្ញុំបាននិយាយជាមួយគាត់នៅលើ Facetime ។ ខ្ញុំបាននិយាយថា ពួកគេអាច ធ្វើអ្វីបានជាមួយកុំព្យូទ័រ។ អ្នកបោកប្រាស់បានបញ្ចុះបញ្ចូលស្ត្រីឲ្យផ្ញើប្រាក់តាមរយៈកាត នៅពេលហាងក្នុងស្រុកមួយ បដិសេធមិនលក់នាង ដោយសារតែការទិញញឹកញាប់ខុសពីធម្មតា នាងបានចាប់ផ្តើមធ្វើដំណើរទៅកាន់ទីក្រុងក្បែរនោះដើម្បីបន្តទិញកាត។
អ្នកក្លែងបន្លំបានសន្យាជាមួយនាង នូវរថយន្ត Tesla និងរាប់ពាន់ដុល្លារអាមេរិកតាមរយៈ FedEx ប៉ុន្តែបានអះអាងថារថយន្តដឹកទំនិញ FedEx បានធ្លាក់ ដោយតម្រូវឲ្យនាងបង់ប្រាក់រាប់ពាន់ ជំនួសឲ្យការសងការខូចខាត។
អាជ្ញាធរបាននិយាយថា សរុបមកនាងខាតជាង៦ម៉ឺនដុល្លារ ហើយពួកគេមិនអាចយកប្រាក់វិញបានទេ ចាប់តាំងពីនាងបានផ្ញើប្រាក់ដោយស្ម័គ្រចិត្ត៕