ព័ត៌មានអន្តរជាតិ

គួរយកចិត្តទុក ដាក់ចំពោះស្បែកមុខ

ការធ្វើលំហាត់ប្រាណភ្នែកមាន៣ សកម្មភាពដូចខាងក្រោម ដែលវាអាចជួយកាត់ បន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខ។

១. កាត់បន្ថយស្នាម ជ្រីវជ្រួញនៅលើថ្ពាល់

ជាដំបូងអ្នកត្រូវយកចុងម្រាមដៃ ទាំងអស់ដាក់កណ្តាលថ្ងាស ក្រោយមកអូសម្រាមដៃ ទាំងនោះមកសងខាងសៀតផ្កា។

បន្ទាប់មកទាញរោមចិញ្ចើមឡើង ឲ្យខ្ពស់ដោយប្រើ ចុងម្រាមដៃកូន ហើយរក្សាលំនឹង ឲ្យនឹង ក្នុងរយៈពេល៣០វិនាទី។ ការអនុវត្តបែបនេះជាប្រចាំ ២ ឬ
៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយសម្រួល សាច់ដុំផ្សេងៗនៅលើថ្ងាស ។ ក្រៅពីនេះ
ការធ្វើដូច្នេះនៅមុនពេលចូលគេង ក៏អាចជួយឲ្យអ្នកបាន គេងលកស្កប់ស្កល់ផងដែរ។

២. ការបន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់

អ្នកត្រូវហាមាត់ឲ្យធំដូចអក្សរ O និងយកម្រាមដៃចង្អុលទាំង២
ទៅដាក់លើរង្វះមាត់ឡើងទៅលើថ្នមៗ
និងអូសរហូតដល់ ផ្នែកក្រោមច្រមុះ ហើយរ្សា នៅក្នុងស្ថានភាពបែបនេះឲ្យបាន ៣០
វិនាទី ទើបត្រឡប់មកសភាព ដើមវិញបន្តិចម្តងៗ ។ អ្នកគួរអនុវត្តបែបនេះឲ្យបាន ២
ទៅ ៣ដងក្នុងមួយថ្ងៃទើបជាការប្រសើរ។

៣. ទប់ទល់នឹងការជ្រួញ ត្របកភ្នែកខាងក្រោម
អ្នកត្រូវយកម្រាមដៃចង្អុល ដាក់នៅលើស្បែក នៅក្បែរកន្ទុយភ្នែកទាំង២ ក្រោយមកសម្លឹងទៅខាងឆ្វេង និងខាងស្តាំ ។ បន្តាប់មកសម្លឹងតៅលើ សម្លឹងមកក្រោម នឹងទៅមុខ ។ អ្នកត្រូវរក្សាឥរិយាបទ បែបនេះឲ្យបាន៤០វិនាទី និងអនុវត្តចំនួន៣
ដង ក្នុងមួយថ្ងៃ។
ការធ្វើបែបនេះក៏អាចកាត់ បន្ថយភាពហើមត្របកភ្នែក ខាងក្រោមបានដែរ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top