ព័ត៌មានអន្តរជាតិ

ការសិស្សា ការថតរូបកូនច្រើន ពេកជារឿងមិនល្អ

អ្នកជំនាញផ្នែកសុខភាព បានឲ្យដឹងថា ការថតរូបកូនច្រើនពេក គឺជារឿងមិនល្អនោះឡើយ ព្រោះវាបានធ្វើឲ្យប៉ះពាល
ដល់ការលូតលាស់ផ្នែកសតិបញ្ញា ដោយសារតែគេគិតថាខ្លួនឯង មានសារៈសំខាន់ហួសហេតុពេក។
លោកស្រី Judith Myers Walls ជាសាស្រ្តាចារ្យមួយរូបមកពី សាកលវិទ្យាល័យ Purdue បានឲ្យដឹងថា យុវវ័យមួយចំនួន តែងតែដកទូរស័ព្ទមកថតខ្លួនឯង មិនសូវជាថតជួបជុំជា មួយនឹងក្រុមគ្រួសារនោះឡើយ ។ ម្យ៉ាងទៀតក្មេងតូចៗ មួយចំនួនក៏ធ្វើបែបនេះដែរ ធ្វើឲ្យវាក្លាយជាបញ្ហាមួយ ដល់ការលូតលាស់ ជាពិសេស ផ្នែកអារម្មណ៍តែម្តង ។

លោក Alain Morin ជាជំនួយការសាស្រ្តាចារ្យ ផ្នែកចិត្តសាស្រ្ត មកពីមហាវិទ្យាល័យ Mount Royal បានឲ្យដឹងថា ការថតរូបច្រើនពេក អាចបង្កជាបញ្ហាបាន ព្រោះគេផ្តោត លើខ្លួនឯង ខ្លំាងពេក រហូតដល់ចាប់អារម្មណ៍ តែលើរូបរាងរបស់ខ្លួនឯង ជួនកាលធ្វើឲ្យពួកគេ មានអារម្មណ៍មិនល្អបាន ។

ប៉ុន្តែរូបថត គឺជាវត្ថុអនុស្សាវរីយ៍រយៈពេលវែង និងជួយធ្វើឲ្យមនុស្សជាច្រើន សប្បាយរីករាយយ៉ាងខ្លាំង។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top