ថៃ៖ នេះបើតាមការវាយតម្លៃដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ (KRC) បានប្រាប់ឲ្យដឹងថា ធ្វើឲ្យប្រទេសនេះរងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលមានទំហំទឹកប្រាក់ប្រហែល ៣ ពាន់លានបាត (៨៩.៤ លានដុល្លារបណ្តាលមកពីការបំពុលខ្យល់ ដែលលើសពីជាមធ្យម ១០០µg/m³ នៅលើសន្ទស្សន៍គុណភាពខ្យល់ (AQI) ជុំវិញទីក្រុងបាងកកក្នុងរយៈពេលមួយខែ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
យោងតាមរាយការណ៍ដោយសេវាព័ត៌មានភាសាអង់គ្លេសក្នុងស្រុក Thai PBS World មជ្ឈមណ្ឌលបាននិយាយថា PM2.5 ច្រើនពេកក្នុងបរិយាកាសនាំឲ្យការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាពការពារ ដូចជារបាំងមុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់។ ទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ វាអាចបង្កើតជាការបាត់បង់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់លុយសម្រាប់គោលបំណងផ្សេងទៀត។
ការប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចគឺផ្អែកលើការសន្មត់ថា ប្រជាជនប្រហែល ២.៤ លាននាក់ក្នុងទីក្រុងបាងកក កំពុងទទួលរងនូវអាឡែស៊ី និងជំងឺផ្លូវដង្ហើម ដោយប្រហែលពាក់កណ្តាលនៃពួកគេត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ នេះត្រូវចំណាយលើថ្លៃព្យាបាល និងការធ្វើដំណើរដែលជាមធ្យម ១,៨០០-២,០០០បាតក្នុងមួយក្បាល។
យោងតាមមជ្ឈមណ្ឌលបានបញ្ជាក់ថា រួមទាំងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជាការព្យួរថ្នាក់ ផលប៉ះពាល់លើវិស័យទេសចរណ៍ និងការងារពីផ្ទះ ការខូចខាតសេដ្ឋកិច្ចអាចខ្ពស់ជាងច្រើន៕