ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្សី លោក Abramovich អាចនឹងប្រឈមមុខ នឹងបំណុលនៅអង់គ្លេស ដល់ទៅ១ពាន់លានផោន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មហាសេដ្ឋីរុស្ស៊ី និងជាអតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea FC លោកRoman Abramovich អាចប្រឈមមុខ ទៅនឹងការជំពាក់បំណុលពន្ធដារ របស់អង់គ្លេសរហូតដល់ ១ពាន់លានផោនឬត្រូវជា១,២ ពាន់លានដុល្លារ។

ការប្រកាសនេះធ្វើឡើង ដោយយោងតាមការវិភាគ នៃឯកសារលេចធ្លាយ និងឯកសារតុលាការ ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ។

រំលឹកឡើងវិញដែរថាលោកAbramovich ត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងឡុងដ៍ ក្នុងឆ្នាំ២០២២បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែន ហើយទ្រព្យសម្បត្តិ របស់គាត់នៅក្នុងប្រទេសនេះ នៅតែជាប់គាំង ។

ការស៊ើបអង្កេតដែលធ្វើឡើង ដោយ The Guardian ការិយាល័យសារព័ត៌មាន ស៊ើបអង្កេត និង BBC អះអាងថាបង្ហាញក្រុមហ៊ុន របស់គាត់មានបញ្ហា ក្នុងការបរាជ័យ នៃការបង់ពន្ធលើប្រាក់ចំណេញ ដែលបង្កើត តាមរយៈគម្រោងវិនិយោគនៅក្រៅប្រទេសដ៏ស្មុគស្មាញ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយដដែលនេះ ។

ចាប់តាំងពីពេលនោះមកលោកAbramovich ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទ្រព្យសម្បត្តិរបស់គាត់ជិតពាក់កណ្តាលឬ ប្រហែលជា៦ ពាន់លានដុល្លារចូលទៅក្នុង មូលនិធិវិនិយោគ ដែលការពារហានិភ័យ ជាង២០០តាមរយៈរចនាសម្ព័ន្ធស្មុគស្មាញដែលពាក់ព័ន្ធនឹងកោះ Cyprus និង British Virgin Islands (BVI)ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top