បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ទិន្នន័យ ចេញពីការស្ទង់មតិថ្មីមួយថា ពលរដ្ឋ Greenlandនៅតែ មានការសង្ស័យយ៉ាងខ្លាំង អំពីគំនិតដែលថា ប្រធានាធិបតីអាមេរិក Donald Trump អាចទិញកោះរបស់ពួកគេ ពីប្រទេសដាណឺម៉ាក។
ទោះបីជាយ់ាងណាក្តី តាមរយៈការស្ទាបស្ទង់ចុងក្រោយមួយ បានបង្ហាញថាលទ្ធផល នៃការស្ទង់មតិផ្ទុយស្រឡះជាមួយនឹងការស្ទង់មតិលើកមុន។
លោក Trump បាននិយាយ ជាញឹកញាប់ថា ទទួលយក Greenland សម្រាប់សហរដ្ឋអាមេរិក រួមជាមួយនឹងការសហការគ្នា ជាមួយនឹងកាណាដា ដើម្បីដេញថ្លៃយកការគ្រប់គ្រង ព្រែកជីកប៉ាណាម៉ា ចាប់តាំងពីជ័យជម្នះ ការបោះឆ្នោតរបស់គាត់ កាលពីខែវិច្ឆិកាឆ្នាំមុនផងដែរ។
កាសែតBerlingske ប្រចាំថ្ងៃជាតិដាណឺម៉ាក បានជំទាស់នឹង ការអះអាងនេះ កាលពីថ្ងៃអង្គារដោយលើកឡើង ពីការសិក្សារបស់អ្នកស្ទង់មតិអន្តរជាតិ ដែលខ្លួនបានសហការជាមួយកាសែត Sermitsiaq ដែលមានមូលដ្ឋាននៅ Greenlandគឺទទួលបានលទ្ធផលផ្សេង ។
Berlingske រកឃើញថាក្នុងចំណោមមនុស្ស ជិត៥០០នាក់ ដែលត្រូវបានស្ទង់មតិ មានតែ៦ភាគរយប៉ុណ្ណោះ ដែលនិយាយថាពួកគេពេញចិត្ត ក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ហើយក្នុងនោះ៩ភាគរយផ្សេងទៀតមិនបានសម្រេចចិត្ត ខណៈ៨៥ភាគរយគឺបានបដិសេធ គំនិតនេះទាំងស្រុង។
ដោយឡែកក្នុងនោះផងដែរ កាសែតបានចង្អុលបង្ហាញថា ស្ទើរតែពាក់កណ្តាល នៃអ្នកឆ្លើយតបគឺប្រមាណជា៤៥ភាគរយ បាននិយាយថា ពួកគេបានចាត់ទុក ចំណាប់អារម្មណ៍របស់លោក Trump ចំពោះ Greenland ជាការគំរាមកំហែងមួយ៕
ប្រែសម្រួល៖ស៊ុនលី