សេអ៊ូល ៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអាទិត្យនេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកូរ៉េខាងត្បូងក្នុងមនុស្សម្នាក់ ត្រូវបានគេប៉ាន់ប្រមាណថា កើនឡើង លើសពីចំនួន ៣៦,០០០ដុល្លារ កាលពីឆ្នាំមុន។
ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់សម្រាប់ឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣៦,០២៤ដុល្លារកើនឡើង ៤៥៤ដុល្លារ ឬ ១,២៨ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលបានចងក្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារកូរ៉េ និងស្ថិតិកូរ៉េ។
យោងតាមការប៉ាន់ប្រមាណពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ចំនួនសរុបនៃឆ្នាំ២០២៤ គឺខ្ពស់ជាងប្រទេសជប៉ុន និងតៃវ៉ាន់ដែលមានចំនួន ៣២,៨៥៩ដុល្លារ និង ៣៣,២៣៤ដុល្លារ រៀងៗខ្លួន។
GDP សម្រាប់មនុស្សម្នាក់របស់កូរ៉េខាងត្បូង ត្រូវបានគណនា ដោយផ្អែកលើអត្រាកំណើនបន្ទាប់បន្សំចំនួន ៥,៩ភាគរយ ពីផលិតផលក្នុងស្រុក សរុបបន្ទាប់បន្សំចំនួន ១,៦៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ។
ចំនួនប្រជាជនសរុប របស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥១,៧៥ លាននាក់។ សម្រាប់ឆ្នាំ២០២៥នេះ ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់របស់ប្រទេស ត្រូវបានព្យាករណ៍ថា នឹងកើនឡើងលើសពីកម្រិត ៣៧,០០០ដុល្លារ ប្រសិនបើវាឆ្លើយតប នឹងការព្យាករណ៍កំណើន ៕