បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda ដែលជារដ្ឋសមាជិក របស់អង្គការណាតូ បាននិយាយថា អង្គការណាតូ គួរតែបង្កើនវត្តមាន របស់ខ្លួននៅក្នុង តំបន់សមុទ្របាល់ទិក ដើម្បីបំបាក់ទឹកចិត្តរុស្ស៊ី ឬនរណាម្នាក់ផ្សេងទៀត ពីការចូលរួមក្នុងសកម្មភាព បង្កហេតុនានា។
ប្រភពដដែលបានឲ្យដឹងដែរថា ការអត្ថាធិប្បាយរបស់គាត់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានព្រឹត្តិការណ៍ អាថ៌កំបាំងជាច្រើនពាក់ព័ន្ធ នឹងខ្សែកាបក្រោមសមុទ្រ នៅក្នុងតំបន់។
លោកNauseda បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា ទាំងណាតូ NATO និងអឺរ៉ុប EU គួរតែទទួលខុសត្រូវ បន្ថែមទៀត ក្នុងការស្ទង់មតិ នៅក្នុងតំបន់សមុទ្របាល់ទិក ដោយនាំយកនូវ សមត្ថភាព ដែនសមុទ្របន្ថែម ដើម្បីការពារឧប្បត្តិហេតុបែបនេះនាពេលអនាគតហើយ ប្លុក គួរតែបង្ហាញសាច់ដុំមួយចំនួន។
គួរឲ្យដឹងដែរថា មកទល់ពេលនេះ ឧប្បត្តិហេតុសរុបចំនួន១១ ដែលពាក់ព័ន្ធនឹងការខូចខាត ខ្សែកាបក្រោមសមុទ្រ ត្រូវបានកត់ត្រាចាប់តាំងពីខែតុលាឆ្នាំ ២០២៣ នេះបើយោងតាម AP ហើយ ចុងក្រោយនេះត្រូវបានរាយការណ៍ដោយប្រទេសឡាតវីកាល ពីចុងសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី