ព័ត៌មានអន្តរជាតិ

ប៉ូលីសខេត្ត Nghe An កំពុងធ្វើការស៊ើបអង្កេតហេតុការណ៍ស្ត្រីអាក្រាតកាយម្នាក់ធ្លាក់ពី លើរថយន្តនៅពេលបើកបរ

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាមកំពុងធ្វើការ ស៊ើបអង្កេតឧប្បត្តិហេតុស្ត្រីអាក្រាតកាយម្នាក់ ធ្លាក់ពីលើរថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវការ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

វីដេអូកាមេរ៉ាសុវត្ថិភាពពីយានជំនិះខាងក្រោម បង្ហាញពីទ្វាររថយន្តបើកចំហពេលបើកបរក្នុងក្រុង Vinh នៅយប់ថ្ងៃទី ២៩ ខែមករា ជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ដោយមានតែខោធ្លាក់ពីរថយន្តលើផ្លូវ។

មួយសន្ទុះក្រោយមក រថយន្តបានបន្ថយល្បឿន បន្ទាប់មកឈប់ ខណៈស្ត្រីនោះធ្លាក់ចេញ ដោយស្លៀកតែស្បែកជើងកវែង ។ នាងបានដួលទៅលើផ្លូវ មុនពេលមនុស្សក្នុងរថយន្ត បានទាញនាងឡើងវិញយ៉ាងលឿន ហើយរថយន្តបានបត់ចូលទៅក្នុងអគារផ្ទះល្វែងក្បែរនោះ។

ក្រុមមន្ត្រីនិយាយថា មានមនុស្ស២ទៅ៣នាក់ នៅក្នុងរថយន្តនៅពេលនោះ។ តាមការបញ្ជាក់របស់ស្ត្រីរូបនេះថា នាងស្រវឹងស្រា ហើយបានដោះខោអាវចេញ ។

មេធាវី Phan Van Chieu នៃគណៈមេធាវី Ha Tinh និយាយថា អ្នកបើកបរប្រហែលជាបាន ប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ ដោយឈប់មិនបានត្រឹមត្រូវ និងអនុញ្ញាតឲ្យទ្វារបើកដោយគ្មានសុវត្ថិភាព។ ប្រសិនបើស្ត្រីនោះស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុរំញោចផ្សេងទៀត សកម្មភាពរបស់នាងអាចត្រូវបានចាត់ទុកថា រំខានដល់សណ្តាប់ធ្នាប់សាធារណៈ៕

Most Popular

To Top