សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA ថ្មីៗនេះបានចាត់ចំណាត់ថ្នាក់កោះ Phu Quoc ដែលជាកោះ ដ៏ស្រស់ស្អាតបំផុតទី ២ នៅលើពិភពលោក ក្នុងចំណោមគោលដៅ ទេសចរណ៍ទាំង ២៥ ត្រូវទៅទស្សនាក្នុងឆ្នាំ ២០២៥ ។
កោះ Phu Quoc ជាប់ចំណាត់ថ្នាក់ទី ៧ ដែលធ្វើឲ្យកោះនេះបានក្លាយជាគោលដៅវៀតណាមតែមួយគត់ក្នុងបញ្ជី និងទីតាំងមួយក្នុងចំណោមទីតាំងអាស៊ីមួយចំនួន រួមជាមួយកោះសាមុយ (ប្រទេសថៃ) ម៉ានីល (ហ្វីលីពីន) និងសិង្ហបុរី។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ឆ្នាំ ២ឥ២៥ គឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីទទួលយកការធ្វើដំណើរ និងផ្តល់អាទិភាពដល់ទេសចរណ៍ប្រកបដោយនិរន្តរភាព។
បញ្ជីនេះមានលក្ខណៈពិសេសចម្រុះនៃទិសដៅដែលកំពុងរីកចម្រើន និងល្បីល្បាញផ្តល់នូវបទពិសោធន៍ថ្មីៗ រួមមាន អូសាកា (ជប៉ុន) គែរ (អេហ្ស៊ីប) ហ្គ្រីនលែន និងកាសាបាឡង់កា (ម៉ារ៉ុក)។ ដើម្បីចងក្រងចំណាត់ថ្នាក់ CNA បានពិគ្រោះជាមួយអ្នកជំនាញ និង វិភាគនិន្នាការវប្បធម៌ និងរបៀបរស់នៅ រួមជាមួយនឹងការធ្វើបច្ចុប្បន្ន ភាពលើជើងហោះហើរ សណ្ឋាគារ រថភ្លើង និងនាវាកម្សាន្ត។
CNA បានសរសេរថា ជាមួយនឹងកោះតូចៗជាច្រើន ឆ្នេរសមុទ្រប្រវែង ១៥០ គីឡូម៉ែត្រ និងឧទ្យានជាតិដ៏ធំទូលាយមួយ Phu Quoc គឺជានិមិត្តរូប នៃត្បូងត្រូពិច ។ អ្នកដំណើរជនជាតិ សិង្ហបុរី បច្ចុប្បន្ននេះមានហេតុផល កាន់តែច្រើនក្នុងការទៅទស្សនា ដោយសារតែក្រុមហ៊ុន អាកាសចរណ៍ Scoot Airlines បានចាប់ផ្តើមជើង ហោះហើរត្រង់រយៈពេល២ម៉ោងទៅកាន់ Phu Quoc ខែធ្នូ ឆ្នាំ ២០២៤ ។
កាលពីឆ្នាំមុន កោះធំជាងគេ របស់ប្រទេសវៀតណាម ត្រូវបានអ្នកអានទស្សនាវដ្ដីអាមេរិក Travel + Leisure ចាត់ចំណាត់ថ្នាក់ជាកោះស្អាតបំផុតទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសម៉ាល់ឌីវ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)