ព័ត៌មានអន្តរជាតិ

ប្រទេសថៃបន្តពង្រីកប័ណ្ណ ការងារការងារ សម្រាប់ជនចំណាកស្រុក មកពីប្រទេសជិត ខាងអាស៊ីអាគ្នេយ៍

VN Express

ថៃ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការបន្តការបន្តប័ណ្ណ ការងារសម្រាប់ពលករ ចំណាកស្រុកមកពីទេស ជិតខាងអាស៊ីអាគ្នេយ៍រួមមាន ប្រទេសវៀតណាម ប្រទេសវៀត ឡាវ ប្រទេសវៀតកម្ពុជា និង ប្រទេសវៀតមីយ៉ាន់ម៉ា ដើម្បីបន្តធ្វើការជាបុគ្គលិកនៅ តាមបណ្តាក្រុមហ៊ុនឯកជនក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn បានប្រកាសកាលពីថ្ងៃទី ៥ ខែកុម្ភៈថា ប័ណ្ណការងារសម្រាប់ ពលករឡាវ និងវៀតណាម ត្រូវបានបន្តរយៈពេល ៣ ខែ រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ខណៈពលករកម្ពុជា និងមីយ៉ាន់ម៉ាអាចស្នាក់នៅ ក្នុងប្រទេសថៃបានរយៈពេល ៦ ខែបន្ថែមទៀត រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥។

ការអនុម័តនោះនឹងអនុញ្ញាតឲ្យនិយោជកដាក់ឯកសារចាំបាច់ដើម្បីបន្តការស្នាក់នៅ និងធ្វើការរបស់ពលករឡាវ និងវៀតណាមក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ និងអាចពន្យាពេលសម្រាប់ពលករកម្ពុជា និងមីយ៉ាន់ម៉ារហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសនៃការបន្តរយៈពេល ២ ឆ្នាំទៀត។

បច្ចុប្បន្ននេះ មានពលករចំណាក ស្រុកប្រមាណ ២,៤លាននាក់ ត្រូវបានអនុញ្ញាត ឲ្យធ្វើការក្រោម ដំណោះស្រាយរបស់គណៈរដ្ឋមន្ត្រីរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានប្រហែល ១,២ លាននាក់ដែលមាន ឈ្មោះរបស់ពួកគេ ដាក់ជូនដោយនិយោជករួចហើយ។

លោក Somchai Morakotsriwan អគ្គនាយក នៃនាយកដ្ឋានការងារបានប្រកាសថា នាយកដ្ឋានបាននឹងកំពុងជំរុញយ៉ាង សកម្មដល់និយោជក ធុរកិច្ច និងពលករចំណាកស្រុក ឲ្យដាក់បញ្ជីតម្រូវការរបស់ពលករបរទេសត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ហើយបានជំរុញឲ្យពួកគេបំពេញ បែបបទទាំងអស់ ក្នុងរយៈពេលដែលបានកំណត់ ដើម្បីជៀសវាងបញ្ហាឬការ ពន្យារពេលក្នុងការស្នើសុំប័ណ្ណការងារ៕

Most Popular

To Top