ទីក្រុងបាងកក៖អាជ្ញាធរទីក្រុងបាងកក និយាយថា ជនជាតិចិន ៣ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារពីបទជាប់ពាក់ព័ន្ធ ក្នុងបណ្តាញល្បែងតាមអនឡាញដ៏ធំ និងគ្រឿងញៀនខុសច្បាប់ ដែលបានប្រមូលផ្តុំសមាជិកជាង ២០០,០០០ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នេះបើយោងតាមរបាយការណ៍ របស់កាសែត Bangkok Post បាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណ ជនសង្ស័យរួមមាន លោក Wen Chong អាយុ ៤១ ឆ្នាំ លោក Peng Cheng អាយុ ២៤ ឆ្នាំ និងលោក Po Hong អាយុ ៣១ ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពីការឆ្មក់ចូលខុនដូមួយក្នុងសង្កាត់ Huai Khwang ទីក្រុងបាងកក ក្នុងពេលចុះឆែកឆេរសមត្ថកិច្ចបានរឹបអូសកុំព្យូទ័រ ទូរស័ព្ទដៃ ស៊ីមកាត គ្រាប់រំសេវ និងថ្នាំញៀនខុសច្បាប់។
លោក Saksira Pheuk-am ស្នងការនៃការិយាល័យនគរបាល ទេសចរណ៍បាននិយាយថា ជនសង្ស័យបានជួលខុនដូនេះ ក្នុងតម្លៃ ១០០,០០០បាត (២,៩៦១ ដុល្លារ) ក្នុងមួយខែ បើទោះបីជាហាក់ដូចជា មិនមានការងារផ្លូវការក៏ដោយ។
អាជ្ញាធរបញ្ជាក់ថា លោក Wen Chong និងលោក Po Hong ត្រូវបានគេចាប់ខ្លួន ក្នុងប្រទេសចិន ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានចោទប្រកាន់ពីបទ បើកគេហទំព័រ លេងល្បែងស៊ីសង កាន់កាប់គ្រឿងញៀន និងអាវុធយុទ្ធភណ្ឌ ។ បណ្តាញដែលចោទប្រកាន់ ត្រូវបានគេចោទថា ជាកម្មសិទ្ធិរបស់អ្នកវិនិយោគចិន ។
លោក Saksira បាបន្តថា ការចាប់ខ្លួនពួកគេបានកើតឡើង ជាមួយនឹងយុទ្ធនាការរបស់ប៉ូលីស កាន់តែទូលំទូលាយ ក្នុងគោលបំណង កំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនបរទេសដែលធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)