ព័ត៌មានអន្តរជាតិ

ព្រិលធ្លាក់មានកម្រាស់ ១២៩ សង់ទីម៉ែត្រ ជាប្រវត្តិសាស្ត្រនៅភាគខាងជើង ប្រទេសជប៉ុន បង្កឲ្យរំខានចរាចរណ៍ និងបង្ខំឲ្យបិទ សាលារៀន

VN Express

ជប៉ុន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់ជាច្រើននៅភាគខាងជើង ប្រទេសជប៉ុនបានជួបប្រទះ នឹងការធ្លាក់ព្រិលយ៉ាងខ្លាំង ដែលបំបែកកំណត់ត្រា ដោយរំខានចរាចរណ៍ និងបង្ខំឲ្យសាលារៀនបិទទ្វារ សកម្មភាពនេះ ជាការព្រិលធ្លាក់ជាប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ប្រព័ន្ធសម្ពាធទាប ដ៏មានឥទ្ធិពលចំនួនពីរកំពុង រំកិលលើភាគីទាំង ២ នៃប្រជុំកោះជប៉ុន ដោយបញ្ជូនខ្យល់ត្រជាក់ចូលទៅក្នុងតំបន់។ ជាលទ្ធផល ទីក្រុង Obihiro ខេត្ត Hokkaido បានកត់ត្រាការធ្លាក់ ព្រិលកាលពីថ្ងៃទី ៣ និងទី ៤ ខែកុម្ភៈ ចំណែកស្រុក Tokachi ទីក្រុង Obihiro បានកត់ត្រាការធ្លាក់ ព្រិលកម្រាស់១២៩ សង់ទីម៉ែត្រក្នុងរយៈពេល១២ម៉ោងរហូតដល់ម៉ោង៩ ព្រឹក ថ្ងៃទី៤ ខែកុម្ភៈជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

នៅមុខស្ថានីយ៍ Obihiro គ្របដណ្តប់ដោយព្រិលនៅទីក្រុង Obihiro ខេត្ត Hokkaido កាលពីថ្ងៃទី ៤ ខែកុម្ភៈ។ រថយន្តជាច្រើនបានជាប់គាំងនៅលើផ្លូវក្នុងទីក្រុង Obihiro ខេត្ត Hokkaido កាលពីថ្ងៃទី ៤ ខែកុម្ភៈ។

ព្រិលធ្លាក់ខ្លាំងនាំឲ្យមានការកកស្ទះចរាចរណ៍ និងធ្វើឲ្យយានជំនិះជាច្រើនគ្រឿងមិនអាចផ្លាស់ទីបាន។ អាជ្ញាធរមូលដ្ឋានបានណែនាំ អ្នកស្រុកឲ្យរៀបចំខ្លួន សម្រាប់លក្ខខណ្ឌរដូវរងា រួមទាំងការប្រើប្រាស់ សំបកកង់ព្រិលដែលត្រូវបានរចនាឡើងសម្រាប់ផ្លូវទឹកកក និងព្រិល។

បុរសម្នាក់ព្យាយាមជីករថយន្ត របស់លោកចេញដោយប្រើប៉ែល ខណៈព្រិលធ្លាក់ពាសពេញភាគខាងជើង ប្រទេសជប៉ុនក្នុងទីក្រុង Obihiro កាលពីថ្ងៃទី ៤ ខែកុម្ភៈ។ ប៉ូលីសក្នុងតំបន់បានទទួល របាយការណ៍រាប់សិប អំពីរថយន្តដែល ជាប់នៅក្នុងព្រិល។ រីឯមន្ត្រីកោះហុកកៃដូ បានអំពាវនាវដល់អ្នកស្រុក និងអ្នកទេសចរ យកប៉ែល និងសម្លៀកបំពាក់កក់ក្តៅដាក់ក្នុងយានជំនិះរបស់ពួកគេ ចំពោះពួកគេជាប់គាំងក្នុងព្រិល៕

Most Popular

To Top