ព័ត៌មានអន្តរជាតិ

សេតវិមាន គាំទ្រឲ្យមានការបង្កើន ការលក់អាវុធបន្ថែមទៀត ទៅឲ្យប្រទេសអ៊ីស្រាអែល

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ អាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រសួងការបរទេស បានអនុម័តការ លក់យោធាទៅឱ្យអ៊ីស្រាអែល សរុបជាង ៧ ពាន់លានដុល្លារបន្ថែមទៀត ហើយនឹងផ្តល់គ្រាប់បែក និងមីស៊ីលរាប់ពាន់គ្រាប់។

កិច្ចព្រមព្រៀងលក់អាវុធ ចុងក្រោយនេះវាកើតឡើង ចំពេលមានកិច្ចព្រមព្រៀង បទឈប់បាញ់កម្រិតស្រាលមួយរវាង រដ្ឋាភិបាលយេរូសាឡឹម និងក្រុមហាម៉ាស ។

រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក Donald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។

ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​រួម​មួយ លោក Trump បាន​បង្ហើបអំពីផែនការ​នៃ​ការ​កាន់កាប់​ទីក្រុង​វ៉ាស៊ីនតោននៅក្នុងតំបន់ Gazaហើយ លោកក៏បានស្នើឱ្យមាន ការផ្លាស់ទីលំនៅ របស់ជនជាតិ ប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សាទៀតផង ដោយឲ្យរដ្ឋជិតខាងទាំង ឡាយនឹងត្រូវបង់ថ្លៃ ចំពោះកិច្ចការងារនេះ។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិហៅកាត់ថា DSCAសំណើលក់ដាច់ដោយឡែកពីរ ត្រូវបានបញ្ជូនទៅសភា កាលពីថ្ងៃសុក្រដែលក្នុងនោះ មួយគឺសម្រាប់ទំហំ៦,៧៥ពាន់លានដុល្លារនៃគ្រាប់រំសេវ ឧបករណ៍បង្ហាញផ្លូវនិងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតហើយ ការចែកចាយនឹង ចាប់ផ្តើមនៅឆ្នាំនេះតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top