ព័ត៌មានអន្តរជាតិ

ហ្វូស៊ីលបក្សី Jurassic ត្រូវបានរកឃើញនៅ Fujian ជួយឲ្យអ្នកបុរាណវិទ្យា អាចសរសេរឡើងវិញ នូវប្រវត្តិនៃការវិវត្តន៍ របស់បក្សីយក្ស

Poeple's Daily

ខេត្ត Fujian ៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ហ្វូស៊ីល ដែលបានរកឃើញនៅខេត្ត Fujian ភាគខាងកើត នៃប្រទេសចិន ត្រូវបានកំណត់ថា ជាកំណត់ត្រាមិនច្បាស់លាស់តែមួយគត់ នៃសត្វស្លាប Jurassic ដោយមានប្រភពដើម នៃបក្សីទៅចុងយុគសម័យ Jurassic មជ្ឈិមបូព៌ា និងជួយឲ្យអ្នកបុរាណវិទ្យា អាចសរសេរឡើងវិញ នូវប្រវត្តិនៃការវិវត្តន៍របស់បក្សី ។

បន្ទាប់ពីមួយឆ្នាំនៃការស្តារ និងស្រាវជ្រាវ ក្រុមរួមគ្នាមកពីវិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន និងវិទ្យាស្ថាន Fujian Institute of Geological Survey បានបញ្ជាក់ថា ហ្វូស៊ីលបានរកឃើញកាលខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងភូមិ Daxi នៃស្រុក Zhenghe នៃខេត្ត Fujian ជាកម្មសិទ្ធិរបស់សត្វស្លាបមួយក្បាល មានអាយុកាលប្រហែល ៥ លានឆ្នាំ។

នេះបើយោងតាម CAS បាននិយាយថា ការសិក្សារបស់ពួកគេ ត្រូវបានចេញផ្សាយលើទស្សនាវដ្តីធម្មជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រាវជ្រាវបានដាក់ឈ្មោះ ប្រភេទសត្វស្លាប Baminornis zhenghensis ។ ហ្វូស៊ីលរបស់វាបង្ហាញការរួមផ្សំគ្នានៃលក្ខណៈពិសេស រួមទាំងស្មាដូចបក្សី និងក្រវាត់អាងត្រគាក ព្រមទាំង រចនាសម្ព័ន្ធដៃស្រដៀងនឹងដាយណូស័រ Nonavian ។

លោក Xu Xing អ្នកសិក្សានៃ CAS និងជានាយកវិទ្យាស្ថាន paleontology បាននិយាយថា សត្វស្លាបបានវិវត្តន៍ ពីដាយណូស័រ ដែលជាជំពូកដ៏គួរ ឲ្យភ្ញាក់ផ្អើលបំផុតមួយក្នុងប្រវត្តិសាស្ត្រ នៃការវិវត្តន៍។ លោកបានបន្ថែមថា សត្វ Zhenghe ជាកន្លែងហ្វូស៊ីលត្រូវបានរកឃើញ ផ្តល់នូវការមើលឃើញដ៏កម្រមួយ ទៅកាន់ប្រព័ន្ធអេកូឡូស៊ី នៃចុងយុគសម័យ Mesozoic ។ វាជាកំណប់ទ្រព្យសម្រាប់ការយល់ដឹង ពីប្រភពដើមនៃភាពខុសគ្នា នៃជីវិតដែលយើងឃើញសព្វថ្ងៃនេះ ៕

Most Popular

To Top