ព័ត៌មានអន្តរជាតិ

មនុស្ស ១២ នាក់ប្រឈមមុខនឹងការកាត់ទោសពីបទរត់ពន្ធគ្រឿងញៀន ៩១ គីឡូក្រាមចូលប្រទេសវៀតណាម

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្ស ១២ នាក់នឹងត្រូវបញ្ជូនលទៅកាត់ទោសនៅទីក្រុងហូជីមិញ ពីបទរត់ពន្ធគ្រឿងញៀនចំនួន ៩១ គីឡូក្រាមទៅប្រទេសវៀតណាម ដោយលាក់ទុកក្នុងម៉ាស៊ីនបន្សុទ្ធខ្យល់ និងដឹកជញ្ជូនតាមម៉ូតូអគ្គិសនី។

យោងតាមដីកាសម្រេចដែលទើបបញ្ចប់ដោយអយ្យការប្រជាជនកំពូល និងបញ្ជូនទៅតុលាការប្រជាជននៃទីក្រុងហូជីមិញ ជនជាប់ចោទលោក Tran Hoang Tin អាយុ ៣៩ឆ្នាំ និងបក្ខពួក ១១ នាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរ និងកាន់កាប់គ្រឿងញៀនដោយខុសច្បាប់។

ករណីនេះ គឺជាផ្នែកនៃបណ្តាញគ្រឿងញៀនឆ្លងដែនដ៏ធំមួយដែលកំពុងប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមដែលត្រូវបានរុះរើក្នុងឆ្នាំ ២០២៣ ដោយនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈ សហការជាមួយបញ្ជាការដ្ឋានការពារព្រំដែន។

ការចោទប្រកាន់បង្ហាញថា នៅដើមខែធ្នូ ឆ្នាំ២០២២ លោក Tin បានបញ្ជាទិញថ្នាំញៀនចំនួន១០ ថង់ពីលោកPham Thi Kim Phung ជនជាតិខ្មែរ ដែលមានបំណងលក់ទៅឲ្យលោក Cao Thien Phuoc ។ គ្រឿងញៀនត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសវៀតណាមតាមខេត្ត Dong Thap ភាគខាងត្បូង ដោយលាក់ក្នុងម៉ាស៊ីនបន្សុទ្ធខ្យល់ចំនួន ៦។ ទោះជាយ៉ាងណា លោក Phuoc បានច្រានចោលពួកគេ ដោយសារតែគុណភាពអន់ពេក។

លោក Tin បន្ទាប់មកបានងាកទៅរកអ្នកផ្គត់ផ្គង់ម្នាក់ទៀតឈ្មោះ La Gia Cuong ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាផងដែរ ហើយបានរត់ពន្ធគ្រឿងញៀនដោយប្រើវិធីដូចគ្នា។ សហការីរបស់លោកបានដកហូតថ្នាំញៀនដែលលាក់ទុកហើយប្រគល់ឲ្យលោក Phuoc បានចែកចាយទៅឲ្យឈ្មួញក្នុងទីក្រុងហូជីមិញ និងខេត្ត Binh Thuan ។

លោក Tin ក៏បានរកប្រភពថ្នាំញៀនពីលោក Nguyen Van Can ជាអ្នកជួញដូរនៅកម្ពុជាម្នាក់ទៀត ហើយបានជួលអ្នកនាំសំបុត្រឲ្យដឹកជញ្ជូនទៅប្រទេសវៀតណាម។ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ប៉ូលិសបានចាប់ខ្លួន Can និងរឹបអូសបានថ្នាំញៀនជាង ២១គីឡូក្រាម ដែលលាក់ក្នុងម៉ូតូមួយគ្រឿង និងកង់អគ្គិសនី២គ្រឿង។ ពង្រីកការស៊ើបអង្កេត អាជ្ញាធរបានឆែកឆេរលំនៅដ្ឋានរបស់ Tin, Phuoc និងបក្ខពួកផ្សេងទៀតនៅក្នុងផ្ទះល្វែងប្រណីតក្នុងទីក្រុង HCMC និង Binh Thuan ដោយរឹបអូសបានថ្នាំញៀនចំនួន ៣០ គីឡូក្រាមបន្ថែមទៀត៕

Most Popular

To Top