(អង់គ្លេស)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថាវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។
ជាក់ស្តែងសកម្មភាពទាំងនេះអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សារពាង្គកាយរបស់អ្នកដោយនៅក្នុងនោះរួមមាន៖
- បណ្តោលឲ្យឈឺក្បាល
សីតុណ្ហភាពនៃរាងកាយរបស់យើងមានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹងមានការកើនឡើងដែលបង្កឲ្យមានអាការៈឈឺក្បាល។ - បាក់តេរីមានការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើសចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។ ដូច្នេះហើយប្រសិនបើសក់មានសើមវានឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុកសម្រាប់ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។ - បំផ្លាញសក់
ការចូលគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។
នេះជាមូលហេតុដែលអ្នកត្រូវតែឈប់ទម្លាប់គេងទាំងសក់នៅសើម៕
ដោយ៖ ហង្ស សុបញ្ញា
