ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក មានបំណងចង់បង្កើន ចំនួនយោធា នៅក្នុងប្រទេស ប៉ូឡូញបន្ថែមទៀត

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បាននិយាយថា លោកនឹងស្វាគមន៍ ដោយផ្ទាល់ ចំពោះការមានកងទ័ពអាមេរិកបន្ថែមទៀតនៅក្នុងប្រទេសប៉ូឡូញ ខណៈដែលស្ថានភាព ចុងក្រោយ នៃព្រំដែនអ៊ុយក្រែននៅតែមិនប្រាកដប្រជា នៅឡើយហើយគាត់បានហៅ រដ្ឋាភិបាលទៅក្រុងWarsawជា គំរូ សម្ព័ន្ធមិត្តណាតូ ។

ប្រធានមន្ទីរបញ្ចកោណ បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃសុក្រក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា មួយនៅក្នុងរដ្ឋធានីប៉ូឡូញ ជាមួយសមភាគីរបស់លោក Wladyslaw Kosiniak-Kamysz ។
ប្រទេសប៉ូឡូញ គឺជាទីតាំងដំណើរទស្សនកិច្ច ចុងក្រោយ របស់លោក Hegseth ក្នុងដំណើរទេសចរណ៍អឺរ៉ុបក្នុងសប្តាហ៍នេះ ដែលរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាល របស់ US European Command នៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ និងទីស្នាក់ការកណ្តាល របស់អង្គការណាតូ នៅទីក្រុងប្រ៊ុសែលផងដែរ។

លោក Hegseth បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ពីមុនរបស់គាត់ថា អ៊ុយក្រែនវិលត្រឡប់ទៅកាន់ព្រំដែនមុនឆ្នាំ២០១៤របស់ខ្លួន និងសមាជិកភាពណាតូគឺ ដែលទំនងជាមិនអាចទៅរួច ហើយថា ទាហានអាមេរិកនឹងមិនឈរជើងនៅអ៊ុយក្រែនទេ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធកន្លងទៅនេះ លោក Trump បានធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុប ភ្ញាក់ផ្អើលដោយការហៅទូរស័ព្ទ រយៈពេលវែងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាការសន្ទនាដែលបានប្រកាសជាសាធារណៈលើកដំបូង របស់ពួកគេចាប់តាំងពីការវិលត្រឡប់របស់លោក Trump មកកាន់អំណាចវិញ។

ក្នុងនោះគេបានដឹងដែរថា មេដឹកនាំទាំងពិរ​បាន​ពិភាក្សា ​អំពី​ជំហាន​ដែល​អាច​ទៅ​រួច​ក្នុង​ការ​បញ្ចប់​ជម្លោះ​អ៊ុយក្រែន។ ក្រោយ​មក មេដឹកនាំ​អាមេរិក​បាន​និយាយ​ជាមួយ​លោក Vladimir Zelensky ដែល​បាន​និយាយ​ថា ក្រុង Kiev ក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចចរចា​សន្តិភាព​ជាមួយ​រុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top