សត្វសេកត្រូវបានចាត់ទុក ជាប្រភេទសត្វឆ្លាត ដោយសារតែសមត្ថភាព របស់វានៅក្នុងការចេះនិយាយភាសាមនុស្ស។
ក្រុមអ្នកឯកទេសខាងសត្វ បក្សីបាននិយាយថា មូលហេតុដែលនាំឲ្យសត្វសេក អាចនិយាយបានគឺ ដោយសារតែ នៅត្រង់អវៈយវៈដកដង្ហើមរបស់វា ត្រូវបានប្រើដោយបំពង់កក្នុង និងចង្អូរមាត់។
វាគ្មានប្រអប់សំលេង ច្បាស់លាស់នោះទេ ប៉ុន្តែសត្វសេកមានអវៈយវៈពិសេស ម្យ៉ាងសម្រាប់ជំនួស ប្រអប់សំលេងនៅពេលនិយាយ គឺមានបំពង់ខ្យល់តភ្ជាប់ពីត្រចៀកដល់បំពង់កដើម្បីឲ្យខ្យល់ចូលទៅ។
ហេតុដូច្នេះហើយទើបវាអាចនិយាយ ឆ្លើយឆ្លងជាមួយយើងបាន។
ដោយ៖ ហង្ស សុបញ្ញា
