ព័ត៌មានអន្តរជាតិ

ក្រុមឆបោក តាមទូរស័ព្ទចម្រុះជាតិ សាសន៍ចំនួន ១៥នាក់ ត្រូវចាប់ខ្លួន នៅព្រលាន យន្តហោះហាណូយ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនមនុស្សចំនួន ១៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ពាក់ព័ន្ធនឹងករណីឆបោក តាមទូរស័ព្ទ ដែលបានបោកប្រាស់ ស្ត្រីម្នាក់ចំនួន ២២៧ លានដុង (៨.៩០០ ដុល្លារ)។

ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារថា ជនសង្ស័យ ដែលមានអាយុចន្លោះពី ១៧ ទៅ ៤០ ឆ្នាំត្រូវបានចាប់ខ្លួន បន្ទាប់ពីបានមកដល់ប្រទេស ជិតខាងជាកន្លែង ដែលក្រុមឆបោកកំពុងប្រតិបត្តិការ។

ប៉ូលីសបានបើកការស៊ើបអង្កេតទៅលើក្រុមនេះ បន្ទាប់ពីទទួលបានរបាយការណ៍ពីស្ត្រីម្នាក់នៅខេត្ត Quang Binh ភាគកណ្តាលប្រទេស វៀតណាមកាលពី ២ ខែមុន។ ស្ត្រីរូបនេះបានរាយការណ៍ថា ត្រូវបានគេបោកឲ្យចូលរួម ក្នុងបេសកកម្មពិនិត្យមើល ហើយបានបាត់បង់ប្រាក់ជាបន្តបន្ទាប់។

ការស៊ើបអង្កេតបានបង្ហាញថា ក្រុមឆបោកបានប្រតិបត្តិការ ពីប្រទេសជិតខាង ហើយដឹកនាំដោយជនជាតិចិន។ ក្រុមនេះមានសមាជិកមកពីប្រទេសនានារួមមានចិន ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម។

អាជ្ញាធរបានបញ្ជាក់ថា អ្នកគ្រប់គ្រងជនជាតិចិនបានណែនាំសមាជិកឲ្យកំណត់គោលដៅបុគ្គលមកពីប្រទេសខ្លួន។ ក្រុមនេះត្រូវបានរៀបចំជាផ្នែកដែលទទួលខុសត្រូវចំពោះកិច្ចការផ្សេងៗគ្នា ដូចជាការទាក់ទងជនរងគ្រោះអាចមានសក្តានុពល និងបញ្ចុះបញ្ចូលពួកគេឲ្យផ្ញើប្រាក់។

យោងតាមប៉ូលីសបាននិយាយថា អ្នកបោកប្រាស់បានផ្តល់ការងារដល់ជនរងគ្រោះដើម្បីវាយតម្លៃទីតាំងនៅលើ Google Maps ជាមួយនឹងផ្កាយ៥ បន្ទាប់មកជនរងគ្រោះត្រូវ បានបញ្ជូនបន្តទៅកាន់គណនី Zalo ផ្តល់ការណែនាំ ដើម្បីទាញយកកម្មវិធី និងបំពេញកិច្ចការ ។ នៅពេលជនរងគ្រោះព្យាយាម ដកប្រាក់របស់ពួកគេ អ្នកបោកប្រាស់បាន ផ្តល់ហេតុផល ការពារការដកប្រាក់៕

Most Popular

To Top