មហាវិទ្យាល័យដំបូងគេបង្អស់នៅក្នុងពិភពលោក គឺមហាវិទ្យាល័យណាឡាន់ថា នៅក្នុងខេត្តភីហាននៃប្រទេសឥណ្ឌា
ដោយវាត្រូវបានសាងសង់ឡើង នៅក្នុងសតវត្សរ៍ទី ៥មុនគ្រឹសករាជ ក្រោយមកវាត្រូវបានសង្គ្រាម បំផ្លាញនៅក្នុងឆ្នាំ១១៩៣។
លុះក្រោយមកក៏មានមហាវិទ្យាល័យ មួយកន្លែងទៀត ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ និងក្រុមសាសនាអ៊ីស្លាម ។ បន្តបន្ទាប់ទៀតក៏មានការសាងសង់មហាវិទ្យាល័យ មួយទៀតនៅក្នុងប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា អាល់អាសហា។
ដោយឡែក បច្ចុប្បន្ន មហាវិទ្យាល័យអាល់អាសហា ត្រូវបានគេចាត់ទុកថា ជាមហាវិទ្យាល័យចាស់ ជាងគេបំផុតនៅក្នុងពិភពលោក ។ ចំណែកមហាវិទ្យាល័យដែលមានវ័យ ចំណាស់ជាងគេនៅប៉ែកខាងអឺរ៉ុប គឺមហាវិទ្យាល័យប៉ូឡូញ៉ា ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ ១០៨៨ ប្រទេសអ៊ីតាលី។
ជាមួយគ្នានេះដែរ មហាវិទ្យាល័យហាវ៉ាដគឺជាមហាវិទ្យាល័យ ដែលមានវ័យចំណាស់ ជាងគេនៅសហរដ្ឋអាមេរិក ដោយត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៦៣៦ នៅក្នុងទីក្រុងខេមប្រ៊ីដ រដ្ឋម៉ាសាឈូសេត។
ដោយ៖ ហង្ស សុបញ្ញា
