ទីក្រុងឡុងដ៏ៈ អ្នកស្រាវជ្រាវជនជាតិអង់គ្លេស ដែលក្រុមរបស់គេបានធ្វើការបង្កាត់ ប្រភេទសត្វចៀមម្យ៉ាងដែលជាប្រភេទ សត្វពាហនៈ ដែលត្រូវបានគេបង្កាត់ដំបូង គេបង្អស់ទូទាំងពិភពលោក បាននិយាយថា បច្ចេកវិទ្យាតាមបែប វិទ្យាសាស្រ្តអាចបង្កាត់ប្រភេទដំរី ផុតពូជម្យ៉ាងដែលមានរោម យ៉ាងក្រាស់ឃ្មឹក ដោយមានឈ្មោះថា woolly mammoth។
ក្នុងខណៈពេលដែល ដំរីប្រភេទនេះមិនអាចធ្វើការបង្កាត់ តាមរបៀប នៃការបង្កាត់ សត្វចៀមបាន លោក Ian Wilmut បាននិយាយថា បច្ចេកវិទ្យាថ្មីអាចធ្វើការ បំលែងកោសិការ បស់ពួកពីកោសិកាត្រជាក់ ទៅកោសិកាធម្មតាវិញបាន ដែលវាអាចនាំឲ្យមានឪកាសច្រើន ក្នុងការធ្វើការបង្កាត់ ពូជប្រភេទសត្វយក្សនេះ ។
លោក Ian បានបន្តទៀតថាៈ ” ក្នុងខណៈពេលដែល ភាពដែលមិនអាច ទៅរួចនាពេលបច្ចុប្បន្ន ការរីកចំរើននៃបច្ចេកវិទ្យា ក្នុងការបង្កាត់ពួជសត្វ ប្រហែលជាវិធីនេះប្រហែលជាអាចទៅរួចនាថ្ងៃអនាគត។
គួរបញ្ជាក់ដែរថា ដំរីប្រភេទនេះ បានរស់នៅកាលពី ដប់ពាន់ឆ្នាំមុន ហើយពួកវាត្រូវបានផុត ពូជដោយសារការបរបាញ់ និងការបំរែបំរួលនៃអាកាសធាតុ ។
ដោយ៖ ហង្ស សុបញ្ញា
