ញូវយ៉ក ៖ យោងតាមការចេញ ផ្សាយពីគេហ ទំព័រ Japan Today បានប្រាប់ឲ្យដឹងថា Spotify បានចាប់ផ្តើមទទួលយកសៀវភៅអូឌីយ៉ូ “audiobooks” ដែលរៀបរាប់ដោយសំឡេង ឌីជីថល បង្កើតឡើង ដោយក្រុមហ៊ុនកម្មវិធីប្រាជ្ញា សិប្បនិម្មិត ElevenLabs ដោយដាក់វាជាជម្រើស ដ៏មានប្រសិទ្ធភាព សម្រាប់អ្នកនិពន្ធ ។
សេវាកម្មស្ទ្រីមតន្ត្រី សៀវភៅ និងផតខាស ដែលមានមូលដ្ឋាន នៅប្រទេសស៊ុយអែត បានចាប់ផ្តើមទទួលយកសៀវភៅ អូឌីយ៉ូដែលរៀបរាប់ដោយឌីជីថល នៅចុង ឆ្នាំ ២០២៣ ជាមួយនឹង Google Play Books ជាដៃគូរបស់ខ្លួន។ សៀវភៅជាសំឡេងរៀបរាប់ដោយកម្មវិធី ជំនួសឲ្យមនុស្សមកជាមួយការពិពណ៌នា ប្រាប់មនុស្សអំពីអ្វីគ្រប់យ៉ាង។
នេះបើយោងតាម Spotify បាននិយាយថា Spotify បានពណ៌នា អំពីភាពជាដៃគូសំឡេងឌីជីថលរបស់ខ្លួនជាមួយ Google នៅពេលនោះថា ជាការអភិវឌ្ឍន៍ “ឈ្នះ-ឈ្នះ” នឹងធ្វើឲ្យអ្នកនិពន្ធ និងអ្នកស្តាប់កាន់តែច្រើនអាច ចូលប្រើសៀវភៅជាសំឡេងបាន។
Spotify បាននិយាយក្នុងប្លុកមួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងពិតជារំភើបក្នុងការចាប់ផ្តើមទទួលយកសៀវភៅអូឌីយ៉ូពី ElevenLabs ជាក្រុមហ៊ុនសូហ្វវែរ AI ដែលផ្តល់នូវភាពងាយស្រួលប្រើ និងគុណភាពខ្ពស់ បច្ចេកវិជ្ជានិទានកថា។
នេះបើយោងតាម Spotify បានបន្ថែមថា អ្នកដែលជាម្ចាស់កម្មសិទ្ធិ លើសៀវភៅអាចប្រើប្រាស់បច្ចេកវិទ្យា Eleven Labs ដើម្បីរៀបរាប់អំពីការងារ ជាភាសារាប់សិបភាសា ដោយមានការគ្រប់គ្រង លើសំឡេង និងសំឡេង ។ Apple បានផ្តល់សៀវភៅអូឌីយ៉ូដែលរៀបរាប់ ដោយសំឡេងឌីជីថលតាមរយៈ App Store របស់ខ្លួនតាំងពីដើមឆ្នាំ ២០២៣ ៕
