កាលពីថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វីដេអូដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) បង្ហាញពីលោក Donald Trump ថើបជើងលោក Elon Musk ត្រូវបានចាក់បញ្ចាំង នៅលើអេក្រង់ទូរទស្សន៍ នៅទីស្នាក់ការកណ្តាលក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង (HUD)។
វីដេអូនេះដែលមានឃ្លាថា “សូមឱ្យស្តេចពិតរស់នៅយូរអង្វែង” ត្រូវបានចាក់ម្តងហើយម្តងទៀត នៅលើម៉ូនីទ័រនៅក្នុងអគារ រួមទាំងនៅក្នុងអាហារដ្ឋានផងដែរ ប្រហែលប្រាំនាទី ។ ហេកឃ័របានលួចចូល ប្រព័ន្ធទូរទស្សន៍របស់ទីស្នាក់ការកណ្តាល HUD ដើម្បីចាក់ផ្សាយវីដេអូ ដែលបានកែច្នៃនេះ ។ មន្ត្រី HUD បានថ្កោលទោស ការលួចចូលនេះ ដោយហៅវាថាជាការ ប្រើប្រាស់ខុសនូវថវិកា និងធនធានរបស់អ្នកជាប់ពន្ធ ហើយបានសន្យាថា នឹងចាត់វិធានការសមស្រប។
សមាជិកសភាខ្លះបានប្រតិកម្ម ដោយភាពសប្បាយរីករាយ ខណៈដែលអ្នកផ្សេងទៀត បានរិះគន់ការសម្តែងនេះថា មិនសមរម្យ និងអាចខុសច្បាប់ ។ វីដេអូនេះបានលេចចេញឡើង ចំពេលមានការជជែកវែកញែក កាន់តែខ្លាំងឡើងអំពីឥទ្ធិពល របស់លោក Elon Musk នៅក្នុងប្រតិបត្តិការ របស់រដ្ឋាភិបាល ជាពិសេសតួនាទី របស់គាត់ក្នុងការត្រួតពិនិត្យ ការសវនកម្មថវិកា និងការកាត់បន្ថយ ការងារ ដែលអាចកើតមាននៅក្នុង ទីភ្នាក់ងារសហព័ន្ធ។
ការទាមទារថ្មីៗនេះរបស់ Musk ថាបុគ្គលិករដ្ឋាភិបាលផ្តល់របាយការណ៍ ប្រចាំសប្តាហ៍សង្ខេបអំពីសមិទ្ធិផលរបស់ពួកគេ ក៏បានរួមចំណែកដល់ភាព ចម្រូងចម្រាសផងដែរ។ អាជ្ញាធរកំពុងស៊ើប អង្កេតករណីនេះ ប៉ុន្តែអត្តសញ្ញាណរបស់ហេកឃ័រ នៅមិនទាន់ច្បាស់នៅឡើយទេ ។
