បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបែបលេងសើចថា ប្រទេសកាណាដា អាចរក្សាភ្លេងជាតិរបស់ខ្លួន នៅពេលដែលខ្លួនចូលរួម ជាមួយសហរដ្ឋអាមេរិក ។
ប្រភពដដែលបានសរសេរទៀតថា ការអត្ថាធិប្បាយនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ សមាគមអភិបាលសាធារណៈរដ្ឋ ក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃព្រហស្បតិ៍ ។ លោកTrump បានបង្ហើបម្តងហើយម្តងទៀត នូវគំនិតនៃការទាញយកប្រទេសកាណាដា ជាផ្នែកមួយនៃទឹកដីអាមេរិក ដោយលើកឡើងពីការពឹងផ្អែក លើសហរដ្ឋអាមេរិក ។

លោក Trump បាននិយាយដោយសំដៅទៅលើបទភ្លេងជាតិ របស់កាណាដាថា ៖ យើងនឹងត្រូវដោះស្រាយ កិច្ចព្រមព្រៀងមួយចំនួន… ព្រោះខ្ញុំចូលចិត្តភ្លេង ‘O Canada’ ខ្លាំងណាស់។ វាជារឿងដ៏ស្រស់ស្អាត។ ខ្ញុំគិតថា យើងនឹងត្រូវរក្សាវាសម្រាប់រដ្ឋទី ៥១របស់យើង។
រដ្ឋាភិបាលទីក្រុង Ottawa បានច្រានចោលជាបន្តបន្ទាប់នូវគំនិត របស់ប្រទេសដែលកំពុងត្រូវបានស្រូប ចូលទៅក្នុងសហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីកាណាដា ដែលផុតអាណត្តិលោក Justin Trudeau បានពណ៌នាអំពីគំនិតរបស់លោក Trump ថាជា មិនគួរឲ្យមានការចាប់ផ្តើមបែបនេះនោះទេ ។

គួរឲ្យដឹងដែរថាលោក Trump បាននិយាយបែបកំប្លែងបែបនេះ ខណៈដែលនិយាយសំដៅទៅលើជម្លោះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជុំវិញបញ្ហាបង្កើនតម្លៃពន្ធលើទំនិញ នាំចូលនាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
