ព័ត៌មានអន្តរជាតិ

ចង់បង្កើនការចងចាំទេ ? ទម្លាប់ល្អៗទាំងនេះ អាចជួយបានច្រើន

Verywell Mind

ការដែលមានការចងចាំល្អ អាចជំរុញដល់ជីវិត រស់នៅកាន់តែប្រសើរជាពិសេសវា នឹងបង្កើន ដល់ជំនាញមុខងារ ដែលធ្វើសព្វថ្ងៃផង និងប្រាក់ចំណូលផង ។ ដូច្នេះខ្ញុំសូមណែនាំនូវទម្លាប់ងាយៗ មួយចំនួនដើម្បីសម្រួល ដល់ការចងចាំរបស់អ្នក ជាពិសេសបង្កើនភាពឆ្លាតវៃ និងបង្ការបញ្ហា ផ្លូវចិត្ត បានទៀតផង ។
រត់រាល់ថ្ងៃ ខណៈដែលការរត់រាល់ថ្ងៃ មានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើន វាក៏អាចជំរុញដល់ការចងចាំ និងការសិក្សាបាន ។ ដូច្នេះចូរកំណត់គោលដៅមួយ ដោយធ្វើយ៉ាងណារត់ឲ្យបាន៣០នាទីជា រៀងរាល់ថ្ងៃដើម្បីជំរុញ ដល់អត្ថប្រយោជន៍ផ្លូវចិត្ត ។ ក្រៅពីនេះអ្នកក៏អាចយកបទចម្រៀងដែល ចូលចិត្តស្តាប់បណ្តើរ ដើម្បីបង្កើនអារម្មណ៍នៃការរត់ផង ។

ចូរញ៉ាំម្ទេសក្រហមខ្លះផង ម្ទេសក្រហមៗមានសារធាតុ Apigenin ហើយអាចជួយបង្កើនការចងចាំនិង ប្រឆាំងជំងឺភ្លេចភ្លាំងពេល ចាស់ជរាបានទៀតផង ។

បន្លែពណ៌បៃតង
ដោយយោងទៅតាមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បានរកឃើញថា ការបញ្ចូលស្ពៃស្ពីណាច ឬ ត្រកួត ទៅក្នុងរបបអាហារ អាចជួយសម្រួលដល់ សមត្ថភាព នៃភាពឆ្លាតវ៉ៃ និងផ្លូវចិត្តបាន ។ តាមរយៈការ ញ៉ាំបន្លែពណ៌បៃតងបែបនេះ ក៏អាចបង្ការជំងឺភ្លេចភ្លាំងបានដែរ ។
គេងឲ្យបាន៨ម៉ោងជាទៀងទាត់
អ្នកវិទ្យាសាស្ត្រខាងសរសៃប្រសាទ មកពីមន្ទីរពេទ្យ Brigham and Women’s Hospital និយាយថាការ គេងដ៏ល្អមួយអាចជួយពង្រឹង ដល់ការចងចាំជាច្រើន ប្រភេទខុសៗគ្នា។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top