ព័ត៌មានអន្តរជាតិ

សញ្ញាទាំង ៥ បង្ហាញថា អ្នកឆ្លាតជាមួយ និងការប្រើប្រាស់លុយ

iStock

មិនថាអ្នកខិតខំធ្វើការ ឬធ្វើការឆ្លាតដើម្បីលុយរបស់អ្នកទេ នៅពេលដែលអ្នកចេះគ្រប់លុយរបស់អ្នក បញ្ជាក់ថា មានសញ្ញាច្បាស់លាស់ ថាអ្នកឆ្លាតជាមួយនិងលុយ ឬអត់ ។ រឿងមួយដែលពិបាក ធ្វើជាងការរកលុយ គឺត្រូវថែរក្សាលុយ របស់អ្នកឲ្យបានគង់វង្ស ទើបជាការប្រសើរ ។
នៅក្នុងអត្ថបទនេះមាន អ្នកអាចមើលឃើញ ជាមួយសញ្ញាចំនួន ១៥ ដែលបញ្ជាក់ថា អ្នកឆ្លាតជាមួយលុយ ។

១) អ្នកដឹងពីអ្វីដែលអ្នកដឹង … និងអ្វីដែលអ្នកមិនដឹង
មនុស្ស ដែលឆ្លាតជាមួយលុយ ពួកគេភាគច្រើន និង ធ្វើពុតជាមិនដឹងអ្វីៗ ដែលទាក់ទងនិងប្រាក់ ហើយស្វែងរកដំបូន្មាន ពីអ្នកជំនាញដែលវ៉ៃឆ្លា តក្នុងការរកប្រាក់ និងប្រើប្រាស់ប្រាក់ របស់ពួកគេឲ្យបានត្រឹមត្រូវ ក្នុងការចំណាយទៅលើអ្វីមួយ ដែលចំបាច់ក្នុងការប្រើប្រាស់ ប្រចាំរបស់ពួកគេ នោះមានន័យថា ពួកគេត្រូវការស្វែងរកទីប្រឹក្សា ហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្តសំរាប់ខ្លួន របស់ពួកគេ ។

២) ប្រសិនបើមិនខូចទេ អ្នកមិនទិញមកជំនួសវាទេ
មនុស្សដែលឆ្លាត ជាមួយលុយ ពួកគេនិងចំណាយនៅពេល ដែលពួកគេត្រូវការចាំបាច់តែប៉ុណ្ណោះ ។ ពួកគេមិនជំនួសទូរទស្សន៍ បើទូរទស្សន៍បច្ចុប្បន្ន របស់ពួកគេនៅប្រើការបាន ដូចជារថយន្ត ឧបករណ៍កីឡា ឬរបស់បច្ចេកវិទ្យាដ៏ទៃ និងរបស់ដែលជាបំណុល របស់ប្រើមួចំនួនដែលអាចក្លាយជារបស់ អស់តម្លៃនៅពេល របស់ទាំងនោះចាស់ ។
ខណៈដែលមនុស្សគ្រប់គ្នា កំពុងស្ថិតក្នុងការ ពុះកញ្ជ្រោល និងមិនអាចគ្រប់គ្រង ខ្លួនចង់បាន មនុស្សគ្រប់គ្នា និងចំណាយលុយក្នុងការទិញ នៅរបស់ដែលមិនចាំបាច់ និងតម្រូវការ របស់ពួកគេ នោះដូចជាទិញមក ដើម្បីតែបំផ្លាញខ្លួនឯងអញ្ជឹង ជាមួយនិងរបស់ថ្មីៗ ដែលមនុស្សទាំងនោះចង់ បានទៅតាមអារម្មណ៍របស់ពួកគេ ។ មនុស្សដែលឆ្លាតជាមួយលុយបង្ហាញថាពួកគេមិនស្ថិតក្នុងការចង់បានរបស់អ្វីមួយ ទៅតាមអារម្មណ៍នោះទេ ពួកគេមានតម្រូវការតែរបស់ ដែលគេទិញុមក ដែលអាចផ្តល់ជាប្រយោជន៍ និងសាងប្រាក់ចំណូលមកឲ្យពយកគេ បានមកវិញតែប៉ុណ្ណោះ។

៣) អ្នកមានលុយកាក់
ប្រសិនបើអ្នកសួរមនុស្សនៅជុំវិញ ខ្លួនអ្នក មនុស្សពេញវ័យភាគច្រើន មានការលំបាកក្នុងការទុកលុយរបស់ពួកគេ នៅពេលដែលពួកគេរកបានលុយ ឲ្យគង់វង្សនៅជាមួយពួក គេបានយូរអង្វែងខ្លាំងណាស់ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចឆ្លើយប្រាប់ថាពួកគេ និងអាចថែរក្សាទុកលុយកាក់ របស់ពួកគេបាន នោះប្រាកដជាចំលើយ ដែលមនុស្សគ្រប់គ្នា និយាយថាពួកគេមិនអាច ថែរក្សាលុយរបស់ពួកគេបានទេ ។ វាជារឿងមួយ ដែលត្រូវមានតែមនុស្សដែលឆ្លាត និងចេះគ្រប់គ្រងថវិកា របស់ពួកគេជាប់ និងខ្លួនរបស់ពួកគេបាន។
វិធីនេះពួកគេត្រូវបានរំលឹកថា គោលដៅចុងក្រោយរបស់ពួកគេ គឺជាអ្វី ដែលជួយរក្សាពួកគេ នៅលើផ្លូវនៅពេលការល្បួងចំណាយ ចាប់ផ្ដើមកើតឡើងចំពោះមនុស្សគ្រប់គ្នា ។ នៅក្នុងអត្ថបទ Tamara Dervin ជាគ្រូបង្វឹកផ្នែកហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ និងជាអ្នកអប់រំផ្នែកហិរញ្ញវត្ថុដែលមានវិញ្ញាបនប័ត្របាននិយាយថា “ វាសំខាន់ណាស់ ដែលត្រូវដឹងឱ្យច្បាស់ថា តើអ្នករកលុយបានប៉ុន្មាន ហើយវាទៅណាក្នុងមួយខែ ៗ ក្នុងការចាយវាយរបស់អ្នក” ។

៤) អ្នកមានទីបញ្ចប់នៅក្នុងចិត្ត
ខណៈពេលដែលការចំណាយរហ័ស ឬការទាក់ទាញក្នុងការចំណាយ រថយន្តគឺជាការទាក់ទាញល្បួង អារម្មណ៍របស់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សដែលឆ្លាត ជាមួយលុយ ពួកគេមានគោលដៅបញ្ចប់ ដ៏អស្ចារ្យនៅក្នុងចិត្តរបស់ពួក គេជាមួយការចង់បានប្រសិន ដល់ពេលដែលពួកគេចំណាយ និងផ្លាស់ប្ដូរ។ ប្រហែលជាវាអាចចូលនិវត្តន៍ តាមអាយុជាក់លាក់មួយ ឬក្លាយជាឯករាជ្យ ផ្នែកហិរញ្ញវត្ថុពីនិយោជករបស់អ្នក … មិនថាវាជាអ្វីក៏ដោយប្រសិន បើអ្នកតែងតែសម្លឹងមើលគោលដៅ ធំរបស់អ្នក ជំនួសឱ្យការទិញរបស់មិនច ឫបាច់ទាំងអស់នោះដោយមិនគិត នោះអ្នកកំពុងបង្ហាញសញ្ញានៃការមានលុយ និងវៃឆ្លាតក្នុងការគ្រប់គ្រង លុយរបស់អ្នក ។

៥) អ្នកទិញតែរបស់ប្រណីត ជាមួយប្រាក់ដែលអ្នកចង់បានតាមចិត្ត
ចំណាយលុយដែលអ្នករកបាន ជាជាងចំណាយលុយលើសពីអ្នករកបាន ។ មនុស្សដែលឆ្លាតជាមួយលុយ ធានាថាពួកគេមិនរីករាយ នឹងការរស់នៅបែបប្រណិត ដែលមិនមែនជាទ្រព្យដែលអាចសាងចំណូល មកឲ្យពួកគេវិញបានខ្លាំងណាស់។

Most Popular

To Top