ការរលាកស្បែកដោយទឹកក្តៅ ឬប្រេងក្តៅគឺជារឿង មួយកើតមានជាញឹកញាប់ ជាពិសេសការធ្វើ ការងារក្នុងផ្ទះបាយតែម្តង ។ ហើយបើសិនជាអ្នកមិន ប្រាកដថាគួរព្យាបាល ដូចម្តេចនោះសូមព្យាយាម សាកល្បងដូចខាងក្រោមនេះចុះ៖
-ស្អំទឹកកកឬ ទឹកត្រជាក់ ឬទឹកចេញពីក្បាល រ៉ូមីណេរយៈពេល១០ ទៅ ១៥នាទី ព្រោះវាជួយបន្ថយ ការឈឺចាប់ផង និងបង្កើនការជា សះរបួសផង ។
-ប្រើជែលរបស់បន្ទាលកន្ទុយ ក្រពើស្អំពីលើកន្លែង ដែលរលាក ព្រោះវាជួយបំបាត់ ការឈឺចាប់និង កុំឲ្យ មានស្នាមលើស្បែកច្រើនផង
-ប្រើទឹកអំបិលលាង ព្រោះវាអាចជួយ សម្លាប់មេរោគនិង ជំរុញដល់របួស កាន់តែឆាប់ជាផង
-ចូរលាបទឹកឃ្មុំនិង ទុកចោលប្រមាណ១៥ នាទីដើម្បីជំរុញដល់ការជាសះរបស់របួសកាន់តែលឿន ផងនិង សម្លាប់មេរោគផង
-ការប្រើសម្បកផ្លែចេកខាង ក្នុងមកស្អំនៅលើស្បែក ដែលរលាកក៏ជាជម្រើស មួយល្អដែរព្រោះវាមាន អង់ទីអុកស៊ីដង់ដែលអាចកាត់ បន្ថយការរលាកនិង ហើមបាន
-ចូរជ្រលួកកន្សែងក្នុងទឹកដោះ គោហើយយកវាមកស្អំ លើស្បែក ដែលរលាកនិង បន្តធ្វើបែបនេះជា រៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង ។
