ព័ត៌មានអន្តរជាតិ

សារសំខាន់ នៃសម្រស់ភ្នែក និងចិញ្ចើម

ជំងឺរបស់ភ្នែកមានច្រើន យ៉ាង ប៉ុន្តែជំងឺទាំងអស់ សុទ្ធតែកើតឡើង ដោយសារមូលហេតុ សំខាន់ៗ ពីរៈ

-មានមេរោគល្អិតៗ ឆ្លងចូលក្នុងភ្នែកដោយសារយើងប្រើទឹកកខ្វក់
ដៃកខ្វក់ញីភ្នែក ឬធូលីហុយចូលភ្នែក ជាដើម។

-តឹងតែងពេកដោយសារតែការសម្លឹងខ្លាំង ឬដោយសារបណ្តាផ្នែកនៅក្នុងភ្នែកបង្កឡើង។
រោមភ្នែកស្ថិត នៅក្នុងចំនុចមួយ ដែលស្រ្តីទាំងអស់តែងតែ យកចិត្តទុកដាក់ និងថែទាំ ។ ចំណែកឯរោមចិញ្ចើម អាចក្រាស់ឬស្តើងយោលទៅ តាមចំនូលចិត្តមនុស្សម្នាក់ៗ។

ចំពោះរោមចិញ្ចើមក្រាស់ពេកអាចកោរ ឬដកចោលខ្លះ ប៉ុន្តែមុននឹងដកត្រូវលាបអាកុល ៧០ ឬ ៩០ អង្សា ដើម្បីសម្លាប់មេរោគលើស្បែកសិន ។ បើសិនរោមចិញ្ចើមស្តើងពេក អាចយកខ្មៅដៃមកគូរ ចិញ្ចើមថែម តែអ្នកមិន គួរគូរក្រាស់ពេកដែលធ្វើឲ្យអ្នកដទៃ មើលឃើញច្បាស់ និងធ្វើឲ្យបាត់បង់សម្រស់ធម្មជាតិ។

អ្នកខ្លះមានរោមចិញ្ចើមដុះជិតគ្នាពេញ មើលទៅឃើញពុំសមគួរកោរវាចោលខ្លះ។
របៀបគួររោមចិញ្ចើមៈ
ការគូរចិញ្ចើមអោយសម គឺយោងទៅតាមទំរង់មុខ និងភ្នែកៈ

-រោមចិញ្ចើមខ្លីពេកត្រូវគូរចុងកន្ទុយថែម។ គូរស្រាលៗ ព្រាលៗ

-មុខតូច ភ្នែកជ្រៅគួរគូររោមចិញ្ចើមតូច និងត្រង់

-ភ្នែកតូចហើយស្រួច “ដូចភ្នែកឆ្មា” គួរទុករោមចិញ្ចើមរាងផ្លែកណ្តៀវ
ចំណែករោមភ្នែកវែងធ្វើឲ្យសម្រស់កាន់តែកើនឡើង ភ្នែកកាន់តែមានរស្មីភ្លឺថ្លា។

-មានរោមកោងវែងគឺជាប្រការមួយឲ្យសប្យាយរីករាយ តែផ្ទុយទៅវិញមាន
មានរោមភ្នែកខ្លី ហើយត្របកលិបចុះ ច្រើនមានការមិនពេញចិត្ត និងព្រួយបារម្ភ។

Most Popular

To Top