បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើកាលពីថ្ងៃអាទិត្យថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបEUទាំងអស់គួរតែបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេដល់៣ទៅ៣,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប។
ថ្លែងទៅកាន់កាសែតបារាំង Le Figaro បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្នែកការពារជាតិនៅទីក្រុងឡុងដ៍ លោក Macron បាននិយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបគួរតែវិនិយោគឲ្យបានខ្លាំងជាងនេះលើវិស័យការពារជាតិអឺរ៉ុប ដើម្បីរៀបចំសម្រាប់ការផ្តាច់ខ្លួនជាយថាហេតុរបស់អាមេរិក និងធានាសន្តិសុខរបស់អឺរ៉ុប។
គួរឲ្យដឹងដែរថាប្រធានាធិបតីបារាំងបានស្នើឱ្យបង្កើនចំនួនសន្ធឹកសន្ធាប់រួមគ្នា តាមរយៈកម្ចីរួមគ្នា ឬសូម្បីតែយន្តការស្ថិរភាពអឺរ៉ុប។ លោកបានបន្ថែមថា ដំបូងយើងប្រហែលជាត្រូវការ២០០ពាន់លានអឺរ៉ូឬ២០៨ ពាន់លានដុល្លារ ដើម្បីចាប់ផ្តើម ។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុប ក្នុងឆ្នាំ២០២៤ ការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឈានដល់ការប៉ាន់ប្រមាណចំនួន៣២៦ពាន់លានអឺរ៉ូឬត្រូវជា៣៣៨ពាន់លានដុល្លារនិង ប្រហែលជា១,៩ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប។
ដោយឡែកជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន លោក Macon បានប្រាប់ Le Figaro ថាគាត់មិនជឿលើបទឈប់បាញ់ដែលអាចធ្វើទៅបានដែលចុះហត្ថលេខាដោយអាមេរិក និងរុស្ស៊ីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
