ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចបញ្ចប់ជំនួយ ហិរញ្ញវត្ថុទាំង ឡាយ ដែលប្រើសម្រាប់ផ្គត់ផ្គង់ អាវុធថ្មីៗ ឲ្យទៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់មូលនិធិ សម្រាប់ការលក់អាវុធថ្មីទាំងឡាយ ទៅដល់អ៊ុយក្រែនហើយ

នៅក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទ ការបោះពុម្ភផ្សាយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ឈប់ការផ្តល់ហិរញ្ញប្បទាន ដល់ការលក់អាវុធថ្មីដល់អ៊ុយក្រែន ហើយកំពុងពិចារណា លើការបង្កកការដឹកជញ្ជូនអាវុធពីឃ្លាំងស្តុក របស់សហរដ្ឋអាមេរិកផងដែរ។

រំលឹកដែរថាការផែនការនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានផ្អាកជំនួយបរទេសទាំងអស់ រួមទាំងជំនួយយោធា លើកលែងតែអ៊ីស្រាអែល និងអេហ្ស៊ីប ដោយរង់ចាំការពិនិត្យឡើងវិញ។

យ៉ាងណាក្តីគេដឹងទៀតដែរថា លោក Trump បានដឹកនាំកិច្ចប្រជុំនៅរសៀលថ្ងៃចន្ទម្សិលមិញ ស្តីពីជម្លោះអ៊ុយក្រែន រួមទាំងការផ្អាកជំនួយយោធាអាមេរិក ដែលអាចកើតមានដើម្បីប្រកាសជាផ្លុវការ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែល អនុប្រធានាធិបតី J.D. Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំនេះជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top