ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple បញ្ចេញ M3 iPad Air ជាមួយនឹងដំណើរ ការលឿនជាងមុន និងក្តារចុច Magic ថ្មី

RT News

អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបញ្ចេញ iPad Air ថ្មីរួមជាមួយនឹងក្តារចុច ដែលបានរចនាឡើងវិញ និងថេប្លេតកម្រិតទាបបានអាប់ដេត ដោយបង្កើនឧបករណ៍ដែលជួយលើកស្ទួយ ការលក់ថ្ងៃឈប់សម្រាក បើទោះបីជា iPhone ធ្លាក់ចុះក៏ដោយ។

ម៉ូដែល iPad Air ថ្មីមានជម្រើសទំហំ ១១ អ៊ីញ និង១៣ អ៊ីងដូចគ្នាមានតម្លៃ ៥៩៩ ដុល្លារ និង ៧៩៩ ដុល្លារអាមេរិក ជាមួយនឹងការផ្លាស់ប្តូរពីបន្ទះឈីប M2 ទៅ M3 ជាការធ្វើឲ្យប្រសើរឡើងដ៏សំខាន់ ។ ក្រុមហ៊ុនបាននិយាយនៅ ក្នុងសេចក្តីប្រកាស តាមអ៊ិនធរណេតថា ឧបករណ៍នេះមានល្បឿនលឿនជាង M1 ចំនួន ២ដងកាលពីប៉ុន្មានឆ្នាំមុន។ ការបញ្ជាទិញបានបើករួចហើយ ដោយការដឹកជញ្ជូន និងការមាននៅក្នុង ហាងចាប់ផ្ដើមនៅថ្ងៃទី ១២ ខែមីនា។

បន្ទះឈីប M3 ដូចជា M2 ដែលនាំយកមក iPad Air កាលពីខែឧសភាកន្លងទៅនេះ មានស្នូលក្រាហ្វិកសរុបចំនួន៩ក្នុង GPU ឬអង្គភាពដំណើរការក្រាហ្វិក និងស្នូលដំណើរការចំនួនប្រាំបីនៅក្នុង CPU ឬអង្គភាពដំណើរការកណ្តាល។ ការធ្វើឲ្យប្រសើរឡើង ដ៏សំខាន់នៅក្នុងបន្ទះឈីបគឺ ជាបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Ray Tracing ដែលធ្វើឲ្យហ្គេមមើល ទៅមានភាពប្រាកដនិយម។

ដូចទៅនឹងម៉ូដែលកាលពីឆ្នាំមុនដែរ Apple កំពុងផ្សព្វផ្សាយ iPad Air ដែលគាំទ្រ Apple Intelligence ។ ក្រុមហ៊ុនបាននិយាយថា កិច្ចការបញ្ញាសិប្បនិមិត្តដំណើរការលឿនជាង ៦០ ភាគរយលើការបោះពុម្ពឆ្នាំនេះ បើធៀបនឹងកំណែ M1 ពីឆ្នាំ ២០២២។ លក្ខណៈពិសេសដែលនៅសល់របស់ iPad Air រួមទាំងកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ ១២ មេហ្គាភិចសែល អាយុកាលថ្ម និងកត្តាទម្រង់ នៅតែដដែល៕

Most Popular

To Top