ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិជប៉ុនអាយុ ១០៨ឆ្នាំ ក្លាយជាស្រី្តជាងកាត់សក់ស្ត្រី ដែលវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក

kyodo

UTSUNOMIYA ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោកយាយ ដែលមានអាយុ ១០៨ ឆ្នាំម្នាក់ មកពីភាគខាងកើតប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃពុធដោយ Guinness World Records ថា ជាជាងកាត់សក់ស្ត្រី ចំណាស់ជាងគេបំផុត នៅលើពិភពលោក។

លោកយាយ Shitsui Hakoishi មកពី Nakagawa Prefecture Tochigi បានទទួលវិញ្ញាបនបត្រទទួលស្គាល់នៅទីកន្លែងក្នុងស្រុកមួយ ខណៈអ្នកជិតខាង និងអតិថិជនទៀងទាត់ អបអរសមិទ្ធផលរបស់លោកយាយ។ លោកយាយបាននិយាយថា ជីវិតពោរពេញទៅដោយការលំបាកតាំងពីខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្ត ។

លោកយាយ Hakoishi ដែលបានចាប់ផ្តើមកម្មសិក្សា របស់លោកយាយ នៅហាងកាត់សក់ ក្នុងទីក្រុងតូក្យូ នៅអាយុ ១៤ ឆ្នាំ បានទទួលអាជ្ញាប័ណ្ណជាងកាត់សក់ របស់លោកយាយកាលឆ្នាំ ១៩៣៦ ។

នេះបើយោងតាម Guinness World Records ថា លោកយាយបានបើកហាងមួយជាមួយប្តី របស់លោកយាយ ដែលជាមិត្តជាងកាត់សក់ ប៉ុន្តែលោកយាយបានជម្លៀស ទៅ ស្រុកកំណើតរបស់លោកយាយ បន្ទាប់ពីវាត្រូវបានបំផ្លាញ ដោយការវាយឆ្មក់ តាមអាកាស ក្រោយពីប្ដីរបស់លោកយាយ ស្លាប់ក្នុងសង្គ្រាម លោកយាយបានបង្កើតហាង តូចមួយនៅផ្ទះរបស់លោកយាយ ខណៈដែលលោកយាយចិញ្ចឹមកូនតូចទាំង ២ នាក់។

នៅខែមីនា ឆ្នាំ ២០២១ លោកយាយបានចូលរួមជាអ្នកកាន់ភ្លើង ក្នុងការបញ្ជូនតភ្លើងគប់អូឡាំពិកទីក្រុងតូក្យូ ខណៈពេលដែលការឈឺជង្គង់មានន័យថា លោកយាយមិនអាចទទួល យកអតិថិជនច្រើន ដូចពីមុនទៀតទេ លោកយាយនៅតែបង្ហាញ ជំនាញកាត់សក់របស់លោកយាយ គ្រប់ពេលដែលនាង ទទួលបានការកក់។

លោកយាយ Hakoishi បានបន្តថា មនុស្សមួយចំនួន ធ្វើដំណើរពីចម្ងាយដើម្បីមើលខ្ញុំ ដូច្នេះខ្ញុំចង់បន្តឲ្យបានយូរតាមដែលអាចធ្វើទៅបាន៕

Most Popular

To Top