បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យ ប្រតិបត្តិ កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើតទុនបម្រុងរបស់រដ្ឋាភិបាលនៃ bitcoin ដែលជាសញ្ញាសម្គាល់សំខាន់ នៅក្នុងដំណើររបស់រូបិយបណ្ណឌីជីថល ឬ cryptocurrency ឆ្ពោះទៅរកការទទួលយកចរន្ត ដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមការក្រឹត្យថ្មីរបស់លោក ដូណាល់ ត្រាំ គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងរក្សាទុក bitcoin ប្រមាណ ២០០.០០០ ដែលវាត្រូវបានរឹបអូសរួចហើយ នៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នេះបើយោងតាមលោក David Sacks អ្នកជំនាញខាងលុយ crypto ដែលលោក ត្រាំ បានតែងតាំង ។
លោក Sacks បាននិយាយ នៅលើបណ្តាញសង្គមថា “សហរដ្ឋអាមេរិកនឹងមិនលក់ bitcoin ណាមួយដែលដាក់ចូល ទៅក្នុងទុនបម្រុងនោះទេ។ វានឹងត្រូវបានរក្សាទុកជាឃ្លាំង។ ទុនបម្រុងគឺដូចជា Fort Knox ឌីជីថល សម្រាប់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានគេហៅថា ‘មាសឌីជីថល’ ។
ក្រឹត្យប្រតិបត្តិ គឺអំពាវនាវឱ្យមាន “គណនេយ្យពេញលេញ” នៃការកាន់កាប់ bitcoin របស់រដ្ឋាភិបាលដែលលោក Sacks បាននិយាយថា មិនដែលត្រូវ បានធ្វើសវនកម្មពេញលេញនោះទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ពីមុនបានលក់ចេញប្រហែល ១៩៥.០០០ នៃ bitcoin ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះក្នុងតម្លៃ ៣៦៦ លានដុល្លារ។ លោកបាននិយាយទៀតថា bitcoins ទាំងនោះនឹងមានតម្លៃប្រហែល ១៧ ពាន់លានដុល្លារ ប្រសិនបើរដ្ឋាភិបាល មិនលក់ចេញនោះទេ។
លោក David Sacks បាននិយាយថា ក្រឹត្យប្រតិបត្តិ អនុញ្ញាតឱ្យក្រសួងរតនាគារ និងពាណិជ្ជកម្ម “បង្កើតយុទ្ធសាស្រ្តអព្យាក្រឹត ថវិកាសម្រាប់ការទទួលបាន bitcoin បន្ថែម” ។
នៅពេលដែលអ្នកដែលមានការសង្ស័យម្នាក់ ដែលបាននិយាយកាលពីប៉ុន្មានឆ្នាំមុនថា bitcoin “ហាក់ដូចជាបោកប្រាស់” មកនោះ លោក ដូណាល់ ត្រាំ បានទទួលយករូបិយប័ណ្ណឌីជីថល ហើយបានដាក់វាទៅក្នុងតួនាទីក្រៅផ្លូវការរបស់លោកជា “ប្រធានាធិបតីគ្រីបតូ” នៅក្នុងវិធីដែលអាចជួយទាំងឧស្សាហកម្មគ្រីបតូ និងបង្កើនខ្លួនឯង និងគ្រួសាររបស់គាត់។ អ្នក ដែលមានទ្រព្យសម្បត្តិនៅក្នុងឧស្សាហកម្មគ្រីបតូ ដែលមានអារម្មណ៍ថា ជាគោលដៅអយុត្តិធម៌ដោយរដ្ឋបាល Biden បានចំណាយយ៉ាងច្រើនដើម្បីជួយលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា
