បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ទីភ្នាក់ងារស៊ើបការណ៍ ទទួលបន្ទុកកិច្ចការងារភូមិសាស្ត្រជាតិ របស់សហរដ្ឋអាមេរិកហៅកាត់ថា NGA បានឈានទៅដល់ការបញ្ឈប់ការ ផ្តល់រូបភាពផ្កាយរណប ដល់អ៊ុយក្រែនហើយ។
គេដឹងថាវាគឺជាខ្ទង់ ចំណាយដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ហើយបើយោងតាម សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងស្របតាមការណែនាំរបស់លោក ប្រធានាធិបតី Donald Trump ស្ដីពីការគាំទ្រដល់អ៊ុយក្រែន ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ ពីការបង្កកនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោន លើការចែកចាយអាវុធបន្ថែមទៀត និងការចែករំលែកព័ត៌មាន សម្ងាត់ ជាមួយទីក្រុងគៀវ ដែលជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រមុនរវាង មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងប្រធានាធិបតី Trump និងអនុប្រធានាធិបតី J.D. Vance នៅសេតវិមាន។
គួរឲ្យដឹងដែរថាប្រមុខរដ្ឋអាមេរិក បានចោទប្រកាន់ Zelensky ពីភាពមិនស្មោះត្រង់ និង លេងល្បែងជាមួយសង្គ្រាម លោកលើកទី៣ ដោយបដិសេធមិនស្វែង រកសន្តិភាពជាមួយរុស្ស៊ី។
កាលពីថ្ងៃសុក្រ កាសែត Washington Post, ABC News និងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនទៀត បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារខ្លួនឯងថា NGA បាន ឈានទោដល់ការផ្អាក ការចូលប្រើប្រាស់របស់ អ៊ុយក្រែន ជាបណ្តោះអាសន្ន ចំពោះរូបភាពផ្កាយរណបពាណិជ្ជកម្ម ដែលទិញ ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកតែម្តង៕
ប្រែសម្រួល៖ស៊ុនលី
