ថៃ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Madam Pang បានស្រក់ភ្នែក ក្នុងអំឡុងសន្និសីទ សារព័ត៌មានមួយ ពិភាក្សាអំពីបំណុលជាទឹកប្រាក់ចំនួន៣៦០ លានបាតស្មើនឹង ១០.៦ លានដុល្លារអាមេរិក របស់សមាគមបាល់ទាត់ថៃ ដែលបានកើតឡើង បន្ទាប់ពីចាញ់បណ្តឹង។
នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានថៃថា សន្និសីទសារព័ត៌មាន បានធ្វើឡើង កាលពីថ្ងៃអង្គារ បន្ទាប់ពីតុលាការកំពូលថៃ បានសម្រេចថា សមាគមត្រូវផ្តល់សំណង ដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Siam Sport ចំនួន៣៦០លានបាតជាការខូចខាត បូករួមទាំងការប្រាក់ ជុំវិញកិច្ចសន្យា ត្រូវបានបញ្ចប់ ដោយអយុត្តិធម៌កាលឆ្នាំ ២០១៦ ក្នុងអំឡុងពេលកាន់តំណែងរបស់ Somyot ។
ឧប្បត្តិហេតុនេះបានចាប់ផ្តើម នៅពេល ដែល Siam Sport ចោទប្រកាន់សមាគមថា បានបំពានកិច្ចសន្យា របស់ពួកគេទាក់ទង នឹងសិទ្ធិផ្សាយរបស់ Thai League ។
យោងតាមកិច្ចព្រមព្រៀងថា ក្រុមហ៊ុនមានសិទ្ធិទទួលបាន ៩៥ភាគរយនៃប្រាក់ចំណេញរបស់លីគ “League” ខណៈ ៥ភាគរយ ទៀតបានទៅសមាគម។ ទោះជាយ៉ាងណាក៏ដោយ នៅពេល League បានចាប់ផ្តើមបង្កើតប្រាក់ចំណេញ FAT បានចាត់ទុកថា ការកាត់បន្ថយនេះទាបពេក ហើយបានបញ្ចប់កិច្ចសន្យាដោយឯកតោភាគី ដែលជំរុញឲ្យ Siam Sport ដាក់ពាក្យប្តឹង។
ព្រឹត្តិការណ៍កាលពីថ្ងៃអង្គារ លោកស្រី Nualphan Lamsam ដែលត្រូវគេស្គាល់ថា ជាលោក Madam Pang បានថ្លែងថាអ្នកស្រីគោរពសាលក្រមរបស់តុលាការ ។ លោកស្រី បាននិយាយថា ប្រាក់ចំនួន ៣៦០ លានបាតបានក្លាយជាបំណុលដែល FAT នឹងត្រូវបង់។ យ៉ាងណាក៏ដោយ លោកស្រី បានសង្កត់ធ្ងន់ថា វាជាមរតក ហើយមិនកើតឡើង ក្រោមការដឹកនាំរបស់នាងទេ។
លោកស្រីបាននិយាយទាំងទឹកភ្នែក ស្រក់លើមុខ របស់លោកស្រីថា នៅពេលខ្ញុំចូលមកគ្មានអ្វីសោះ។ មានតែបំណុលនៅ FAT ហើយខ្ញុំគ្រាន់តែសុំការ អាណិតអាសូរនិងការ លើកទឹកចិត្តពីអ្នកគាំទ្រ បាល់ទាត់និងប្រព័ន្ធផ្សព្វផ្សាយ ។ បញ្ហាទាំងនេះទុកអោយខ្ញុំដោះស្រាយ ។ ខ្ញុំជាមនុស្សស្រីដែលមានចិត្តល្អ ហើយខ្ញុំមានអារម្មណ៍មិនល្អ រាល់ពេលដែលយើង និយាយរឿងអាក្រក់ ។
លោកស្រីក៏បានប្រកាសថា សមាគមនឹងដាក់ពាក្យបណ្ដឹង រដ្ឋប្បវេណីប្រឆាំងនឹង ក្រុមប្រឹក្សាភិបាលមុនៗរបស់ខ្លួន និងអតីតប្រធានលោក Somyot Poompanmoung ។ ក្រោយមកលោកស្រី បានសរសេរសារបង្ហោះលើ Facebook បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ បម្រើផលប្រយោជន៍ជាតិ ដែលទាក់ទាញការគាំទ្រយ៉ាងទូលំទូលាយ ដោយមានអ្នកប្រើប្រាស់ជាច្រើនសាទរ ចំពោះការលះបង់ របស់នាងចំពោះកីឡាបាល់ទាត់ថៃ។
លោកស្រី Nualphan ជាអ្នកស្នងមរតកនៃគ្រួសារអ្នកមានបំផុត មួយរបស់ប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៩០ លានដុល្លារ អាមេរិក ពីមុនធ្លាប់ជាអ្នកគ្រប់គ្រងក្រុមជម្រើស ជាតិបុរសក្នុងឆ្នាំ ២០២១-២២ ក្នុងអំឡុង ពេលនោះលោកស្រីបានចំណាយប្រាក់ជិត ៦០ លានបាត ហើយបានឈ្នះពានរង្វាន់ AFF Cup (ឥឡូវ ASEAN Cup) ២លើកជាប់ៗគ្នា ៕
