ការសិក្សាស្រាវជ្រាវបានរកឃើញថា ការផឹកស្រាក្រហម កន្លះកែវក្នុង១ថ្ងៃអាចជួយការពារប្រឆាំង ជម្ងឺមហារីកពោះវៀនធំ ។
អាហារដែលមានរសជាតិ ទំពាំងបាយជូរ អាចការពារ ប្រឆាំង មហារីកពោះវៀនធំ ដែលជាជម្ងឺមហារីក លំដាប់លេខរៀងទី៣ ដែលបានសម្លាប់ មនុស្សកន្លះលាននាក់ ទូទាំងពិភពលោករៀងរាល់ឆ្នាំ ។
អ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យកាលីហ្វញ៉ា បានរកឃើញសារធាតុមួយក្នុង ទំពាំងបាយជូរដែលមានឈ្មោះថា រ៉េសវេរាត្រុស ដែលអាចរារាំងដល់ការរីករាល ដាលនៃជម្ងឺមហារីក ។ ពួកគេសង្ឃឹមថា ការរកឃើញនេះក្រៅពីអាច បង្កើតមធ្យបាយបង្ការ ក៏អាចជួយព្យាបាល ជម្ងឺមហារីកផងដែរ។
វេជ្ជបណ្ឌិត រេនដល ហុលខុម ដែលដឹកនាំការ ស្រាវជ្រាវនេះបាននិយាយថា គេបានធ្វើការសិក្សា ទៅលើអ្នកជម្ងឺ មហារីកពោះវៀនធំ ។ មនុស្សមួយក្រុមបានឲ្យ ផឹកគ្រាប់ថ្នាំ រ៉េសវេរាត្រុស ខណៈដែលមនុស្សមួយ ក្រុមឲ្យផឹកម្សៅទំពាំង បាយជូរចំនួន ១២០ក្រាម លាយជាមួយទឹក ៨០ក្រាម ក្នុង១ថ្ងៃ។
ខណៈដែលគ្រាប់ថ្នាំរ៉េសវេរាត្រុស មិនអាចមានឥទ្ធិពលទៅលើដុំមហារីក ដែលមានស្រាប់នោះ ការច្រឹបសាច់យក ទៅមើលនៅពេទ្យពិសោធន៍បង្ហាញថា អ្នកជម្ងឺដែលផឹកម្សៅ ទំពាំងបាយជូរចំនួន ៨០ក្រាម ក្នុង១ថ្ងៃបានកាត់បន្ថយ យ៉ាងខ្លាំងនូវការផ្តល់ សញ្ញានៅក្នុងកោសិកា ដែលនាំឲ្យមានការរីករាល ដាលជម្ងឺមហារីក។
