ឥណ្ឌូណេស៊ី ៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូនេស៊ី លោក Yuliot Tanjung បានមានប្រសាសន៍ថា រដ្ឋាភិបាល ប្រទេសនេះ កំពុងកំណត់គោលដៅកែច្នៃ កាកសំណល់ ទៅជាឥន្ធនៈ និងថាមពលអគ្គិសនី ក្នុងទីក្រុងធំៗចំនួន ៣០ នៅឆ្នាំ ២០២៩ខាងមុខនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា ទីក្រុងនីមួយៗ អាចផលិតថាមពលអគ្គិសនីបានប្រហែល ២០ មេហ្គាវ៉ាត់។ ផលិតផល ដែលទទួលបានពីការកែច្នៃ កាកសំណល់នឹងមិនត្រូវបានកំណត់ ចំពោះអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលប្រេងឥន្ធនៈ នឹងត្រូវបានផលិតដោយប្រើបច្ចេកវិទ្យា Pyrolysis ។
យោងតាមមន្ត្រីដដែលបានបន្តថា កាកសំណល់អាច ត្រូវបានបំប្លែងទៅជាអគ្គិសនី និងប្រេងឥន្ធនៈ តាមរយៈដំណើរការកាកសំណល់រួមបញ្ចូលគ្នា ដោយមានជំនួយពីបច្ចេកវិទ្យា។ មុននេះក្រសួងបរិស្ថាន បានជូនដំណឹងថា ការបង្កើនល្បឿន នៃការប្រើប្រាស់កាកសំណល់ទៅជាថាមពល ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង គ្រប់គ្រងកាកសំណល់ក្នុងតំបន់ ដែលគាំទ្រ ដោយបទប្បញ្ញត្តិថ្មីទាក់ទងនឹងអគ្គិសនី។
រដ្ឋាភិបាលកំពុងបង្រួបបង្រួមបទប្បញ្ញត្តិប្រធានាធិបតី ចំនួន ៣ ទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ ដើម្បីគាំទ្រការប្រើប្រាស់ កាកសំណល់ដើម្បីផលិត ថាមពលអគ្គិសនី តាមរយៈរោងចក្រថាមពលសំណល់ ៕
