ជំងឺធាត់ត្រូវបានគេរកឃើញថា មានគ្រោះថ្នាក់ ចំពោះសុខភាព ដោយសារតែបានបង្កជំងឺ ជាច្រើនតាំងពីជំងឺលើសឈាម ទឹកនោមផ្អែម រហូតដល់ស្លាប់ អវៈយវៈ និងត្រូវបានរកឃើញទៀតថា នៅបង្កឲ្យបាត់បង់ការចងចាំ និងជំងឺខ្សោយខួរក្បាលទៀតផង។
មន្ទីរពេទ្យ មេយ៉ូនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សា ទៅលើក្រុមប្រជាជនអាមេរិក អាយុចាប់ពី ៧០ ដល់ ៨៩ឆ្នាំ ចំនួនជាង ១ពាន់នាក់ បានរកឃើញថា មនុស្សវ័យចំណាស់ ដែលទទួលទានច្រើនពេក និងកាន់តែប្រឈមនឹង ការបាត់បង់ការចងចាំខ្លាំងឡើង ដែលអាចឈានដល់ជំងឺខ្សោយខួរក្បាល ។
អ្នកស្រាវជ្រាវបានសិក្សាតាមរយៈការពិនិត្យខួរក្បាល និងរាងកាយរបស់ មនុស្សវ័យចំណាស់ ទាំងនោះ
ព្រមទាំងឲ្យពួកគេ បំពេញនូវកម្រង សំណួរផ្សេងៗ ។
