បរទេស៖ អគ្គីភ័យបានបំផ្លាញរថយន្តប្រហែល ២០០ គ្រឿង ដែលរឹបអូសនៅកន្លែងចតរថយន្ត របស់ការិយាល័យគយក្នុងស្រុក Mae Sot ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះបរិវេណគយថ្មី ដែលកំពុងសាងសង់នៅឃុំ Tha Sai Luat វេលាម៉ោង៧និង៣០នាទីយប់។ មានរថយន្តប្រហែល ៨០០គ្រឿងនៅចំណតនៅទីនោះ។
រថយន្តពន្លត់អគ្គិភ័យប្រមាណ២០គ្រឿង ត្រូវបានបញ្ជូនមកជួយសង្គ្រោះ ហើយរថយន្តពន្លត់អគ្គិភ័យបាន ប្រើពេលប្រមាណ៣ម៉ោងទើបរលត់ភ្លើង។ គ្មាននរណាម្នាក់រងរបួសទេ ហើយប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

