ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាស​ថា យន្តហោះ​ចម្បាំង​ជំនាន់​ ក្រោយ​របស់​អាមេរិក នឹង​ត្រូវ​បានផលិត ដោយ​ក្រុមហ៊ុន Boeing

yahoo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់កិច្ចសន្យា សម្រាប់ការអភិវឌ្ឍ យន្តហោះចម្បាំងជំនាន់ ក្រោយរបស់កងទ័ព អាកាសសហរដ្ឋអាមេរិក ដល់ក្រុមហ៊ុន Boeing ។

លោក ត្រាំ ដែលជាប្រធានាធិបតីទី៤៧ របស់ប្រទេសបាននិយាយនៅក្នុងការិយាល័យ Oval ថាយន្តហោះចម្បាំង F-47 “នឹងក្លាយជាយន្តហោះទំនើបបំផុត មានសមត្ថភាពបំផុត និងសាហាវបំផុតដែលមិនធ្លាប់ផលិតពីមុនមក”។

លោក ត្រាំ បានអះអាងថា F-47 គឺជា “យន្តហោះចម្បាំងជំនាន់ទី៦ ដំបូងរបស់ពិភពលោក” នៅក្នុងវីដេអូបង្ហោះដោយសេតវិមាននៅលើវេទិកា X ។

នាយសេនាធិការនៃកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ David Allvin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចសន្យាគ្រប់គ្រងដែនអាកាសជំនាន់បន្ទាប់ (យន្តហោះ F-47) គឺជាការលោតផ្លោះដ៏ធំធេងមួយឆ្ពោះទៅមុខក្នុងការធានានូវឧត្តមភាពផ្លូវអាកាសរបស់អាមេរិក សម្រាប់ទសវត្សរ៍ខាងមុខ” ។

លោក Allvin បានលើកឡើងថា “យន្តហោះ F-47 នឹងមានជួរវែងឆ្ងាយជាង ការបំបាំងកាយកម្រិតខ្ពស់ជាង ប្រកបដោយនិរន្តរភាព ដែលអាចគាំទ្របាន និងមានភាពអាចរកបានខ្ពស់ជាងយន្តហោះចម្បាំងជំនាន់ទី៥ របស់យើង”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top