ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Apple ៖ ប្រវត្តិសាស្ត្រ និងវប្បធម៌ របស់យើងមានសារសំខាន់ ក្នុងបង្ហាញចង្អុលទៅអនាគត

ចិន៖លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បាននិយាយកាលពីថ្ងៃចន្ទថា ប្រវត្តិសាស្រ្ត និងវប្បធម៌ របស់យើងមានសារ សំខាន់ណាស់ ក្នុងការយល់ដឹងអំពី ពេលវេលាបច្ចុប្បន្ន និងកន្លែងដែលយើងកំពុង ធ្វើដំណើរទៅអនាគត។

លោក Cook បាននិយាយភ្លាមៗ បន្ទាប់ពីមើលការដកស្រង់ បុរាណពីការលេងល្ខោន Kunqu មានអាយុ ៤០០ ឆ្នាំមានឈ្មោះថា Peony Pavilion សម្ដែងដោយ Northern Kunqu Opera Theatre ក្នុងទីក្រុងប៉េកាំងថា អ្វីដែលបច្ចេកវិទ្យាធ្វើ និងអ្វីដែលផលិតផល របស់យើងធ្វើ គឺជួយពង្រីកទស្សនិកជន (សម្រាប់វប្បធម៌ប្រពៃណី)

ព្រឹត្តិការណ៍នោះ តារាម៉ូដែល និងជាអ្នកដឹកនាំរឿង Chang Chunxiao បានណែនាំភាពយន្តឯកសារខ្លី របស់នាងដែលកំពុង ដំណើរការនៅលើ iPhone គឺ The People in the Time Tunnel បង្ហាញពីរឿងរ៉ាវនៅពីក្រោយ ឆាកអំពីការបកស្រាយថ្មីរបស់រោងមហោស្រពប៉េកាំងអំពី Peony Pavilion ។

លោក Cook បានប្រាប់ China Daily ថា មានតែពួកយើង២ ឬ៣នាក់ប៉ុណ្ណោះដែលអាចសមក្នុងរោងមហោស្រព និងរីករាយជាមួយវា ប៉ុន្តែជាមួយនឹងវីដេអូ យើងអាចចាប់យកវា សម្រាប់ពិភពលោក។ ខ្ញុំចូលចិត្តអក្សរផ្ចង់ចិន ខ្ញុំគិតថា វាជាទម្រង់សិល្បៈដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក ហើយការរក្សាវាមានសារសំខាន់ណាស់។

លោក Cook បានបន្តថា លោកមើលឃើញ ពីសារសំខាន់នៃការថែរក្សាប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងប្រទេស ដែលមានប្រវត្តិសាស្ត្រ ៥,០០០ ឆ្នាំ ហើយមានអតីត កាលជា ច្រើនដែលអាចរៀនពី និងប្រើប្រាស់ដើម្បីធ្វើឲ្យ ជីវិតរបស់យើង កាន់តែប្រសើរឡើង ក្នុងបច្ចុប្បន្នកាល។

និយាយអំពីនិន្នាការបច្ចុប្បន្ន នៃបញ្ញាសិប្បនិមិត្ត លោក Cook បានបន្ថែមថា បច្ចេកវិទ្យាល្អបំផុតរបស់វាគឺ សម្រាប់បង្កើនជីវិតរបស់មនុស្ស និងធ្វើឲ្យមនុស្សមិនត្រឹម តែមានផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាព ច្នៃប្រឌិតផងដែរ៕

Most Popular

To Top