បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានអង្រួនរដ្ឋធានីថៃ នៅថ្ងៃសុក្រនេះ បណ្តាលឲ្យអគារជាច្រើនត្រូវញ័ររង្គើ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់ គឺជាកម្រិតរាក់ ១០ គីឡូម៉ែត្រ (6.2 ម៉ាយ) ជាមួយនឹងចំណុចកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង នេះបើយោងតាមរបាយការណ៍បឋម ។
តំបន់បាងកកធំជាងនេះ ជាកន្លែងរស់នៅរបស់ប្រជាជនជាង ១៧លាននាក់ ដែលភាគច្រើនរស់នៅក្នុងផ្ទះល្វែងខ្ពស់ៗ៕
ប្រែសម្រួលៈ ណៃ តុលា
