បរទេស៖ សេវាតាមដានការរញ្ជួយដី បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ដែលប៉ះពាល់ដល់ទីក្រុងបាងកក ក៏ដូចជាមនុស្សរាប់រយនាក់ បានរត់ចេញពីអគារនានាក្នុងរាជធានីរបស់ថៃ ដោយភាពភ័យស្លន់ស្លោបន្ទាប់ពីការរញ្ជួយ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា មិនមានការបញ្ជាក់ណាមួយភ្លាមៗ ណាមួយពីប្រទេសមីយ៉ាន់ម៉ា អំពីការខូចខាតបន្ទាប់ពីការរញ្ជួយដី ដែលការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានកម្រិត 7.7 រ៉ិចទ័រ និងមានជម្រៅ 10 គីឡូម៉ែត្រ នៅឡើយទេ ។
សាក្សីនៅទីក្រុងបាងកកបាននិយាយថា ប្រជាជនបានរត់ចេញ តាមដងផ្លូវទាំងភ័យស្លន់ស្លោ ហើយទឹកបានហូរចេញពីអាងហែលទឹក៕
ប្រែសម្រួលៈ ណៃ តុលា
