ព័ត៌មានអន្តរជាតិ

សមាជិករដ្ឋនៅតំបន់ប៉ាល់ទិកបង្ហាញក្តីព្រួយបារម្ភ ជុំវិញបញ្ហាកាត់បន្ថយកម្លាំងយោធារបស់អង់គ្លេស

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធបានសរសេរថាថា មន្ត្រីកំពូលនៃប្រទេសអេស្តូនីបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខជាតិរបស់ពួកគេ ដោយសារតែការថយចុះយ៉ាងខ្លាំងនៃកងទ័ព និងរថក្រោះរបស់អង់គ្លេសដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃការបន្តរបស់ណាតូនៅក្នុងតំបន់ប្រទេសបាល់ទិក។

ការសម្រេចចិត្តកាត់បន្ថយនេះក៏ចោទជាសំណួរអំពីសមត្ថភាពរបស់ចក្រភពអង់គ្លេសក្នុងការបញ្ជូន អ្នករក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ផងដែរ។

លោកRiho Terras អតីតមេបញ្ជាការកងកម្លាំងការពារជាតិអេស្តូនី និងឥឡូវនេះជាសមាជិកសភារបស់ប្រទេស បានប្រាប់កាសែត Times Radio ថាចក្រភពអង់គ្លេសហាក់ដូចជាមិនអាចផ្តល់កម្លាំងទំហំកងពលតូចបានទេ ដែលជាធម្មតាទាហានគួរមានចំនួនប្រហែលពី ៣,០០០ ទៅ ៥,០០០នាក់។

លោកTerras បាននិយាយទៀតថា ៖ចក្រភពអង់គ្លេសមានការលំបាកក្នុងការប្រមូលផ្តុំកងពលតូចមួយដើម្បីចូលរួមក្នុងប្រតិបត្តិការហើយ ខ្ញុំឃើញវាបានកើតឡើងរួចទៅហើយនៅក្នុងប្រទេសអេស្តូនីជារៀងរាល់ថ្ងៃ។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានព្រមានទៀតដែរថាការតស៊ូផ្នែកហិរញ្ញវត្ថុរបស់យោធាអង់គ្លេសកំពុងត្រូវបានមើលឃើញ និងដោយលើកឡើងក្តីបារម្ភផ្សេងទៀតអំពីអសមត្ថភាពរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងសមយុទ្ធ Hedgehog ដែលជាប្រតិបត្តិការហ្វឹកហ្វឺនដ៏ធំបំផុតមួយរបស់ណាតូនៅក្នុងតំបន់ខែឧសភាខាងមុខនេះផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top