អាមេរិក៖ រូបភាពពីផ្កាយរណបពីក្រុមហ៊ុន Maxar Technologies ដែលមានមូលដ្ឋាននៅអាមេរិក បានបង្ហាញពីការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារកាលពីថ្ងៃទី ២៨ ខែមីនា ជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារ ប្រទេសនេះក្នុងរយៈពេលមួយសតវត្សរ៍ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
សង្កាត់ជាច្រើន និងកន្លែងសាសនាសំខាន់ៗនៅទីក្រុង Mandalay ជាទីក្រុងធំទី២របស់ប្រទេសមីយ៉ាន់ម៉ា បង្ហាពីកម្ទេចថ្មដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរនៃការរញ្ជួយដី និងការរញ្ជួយជាបន្តបន្ទាប់ក្នុងប្រទេសនេះ។
នេះបើតាមការអង្កេត ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)ថា ការរញ្ជួយដីនេះគឺជាកម្លាំងខ្លាំងបំផុត ដែលបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ាក្នុងសតវត្សទីកន្លងមក។ គំរូដំបូងពី USGS ប៉ាន់ប្រមាណលទ្ធភាព ៣៦ភាគរយ ថា អ្នកស្លាប់អាចលើសពី ១០០,000នាក់ជាមួយនឹងការខូចខាត សេដ្ឋកិច្ចដែលអាចលើសពី GDP របស់ប្រទេសទាំងមូលមានចំនួន ៦៤.២៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។
អាជ្ញាធរមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២៩ ខែមីនាបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១,៧០០ នាក់បានបាត់បង់ជីវិត ដោយមានជាង ៣,៤០០នាក់បានរងរបួស និងប្រហែល ៣០០នាក់នៅតែបាត់ខ្លួន។ ប្រទេសនេះបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ក្នុងតំបន់ចំនួនប្រាំមួយដែលរង ផលប៉ះពាល់យ៉ាងខ្លាំងរួមមាន Sagaing, Mandalay និង Magway៕
