កូរ៉េខាងត្បូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics កាលពីថ្ងៃអង្គារបានប៉ាន់ប្រមាណប្រាក់ចំណេញ ប្រតិបត្តិការនៅត្រីមាសទី ១ របស់ខ្លួនចំនួន ៦.៦ ពាន់ពាន់លានវ៉ុន ស្មើនឹង ៤.៥ ពាន់លានដុល្លារ បានបង្ហាញឲ្យដឹងពីការធ្លាក់ចុះចំនួន ០.២ ភាគរយធៀបនឹងឆ្នាំមុន នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily ។
ការប៉ាន់ប្រមាណបានលើស ពីការរំពឹងទុកនៅលើទីផ្សារ ចំពេលមានការព្រួយបារម្ភ ក្នុងឧស្សាហកម្មថា ប្រាក់ចំណេញប្រតិបត្តិការ នៅត្រីមាសទី១សម្រាប់ ក្រុមហ៊ុននឹងធ្លាក់ចុះក្រោម ៥ ពាន់ពាន់លានវ៉ុន ។ ប៉ុន្តែតាមការប៉ាន់ប្រមាណ វាហាក់បីដូចជាក្រុមហ៊ុន បានយកឈ្នះលើក្តីបារម្ភទាំងនេះ ដោយសារតែការលក់ចេញយ៉ាងខ្លាំង នៃម៉ូដែល Galaxy S25 និងការដឹកជញ្ជូន DRAM ។
ទិន្នន័យប្រតិបត្តិការលម្អិត មិនត្រូវបានបង្ហាញទេគិតត្រឹមព្រឹកថ្ងៃអង្គារ ប៉ុន្តែរបាយការណ៍ឧស្សាហកម្មមូលបត្រ បានអះអាងថា ផ្នែកអាជីវកម្ម Mobile Experience (MX) ទទួលបន្ទុកលើស្មាតហ្វូនបានដឹកនាំប្រតិបត្តិការ របស់ក្រុមហ៊ុនដោយការកត់ត្រាប្រាក់ ចំណេញប្រតិបត្តិការជាង ៤ ពាន់ពាន់លានវ៉ុន។
ស៊េរី Galaxy S25 ត្រូវបានចេញផ្សាយក្នុងខែកុម្ភៈឆ្នាំនេះ សម្រេចបានកំណត់ត្រានៃការលក់ ១ លានគ្រឿងនៅប្រទេសកូរ៉េក្នុងរយៈពេលត្រឹមតែ ២១ ថ្ងៃជារយៈពេលខ្លីបំផុតសម្រាប់ចំនួនទូរស័ព្ទស៊េរី Galaxy ៕
